បច្ចេកវិទ្យា

realme 5 series កន្លងមកមានការពេញនិយមយ៉ាងខ្លាំងសម្រាប់យុវវ័យ ហើយបន្តិចទៀតនេះសមាជិក realme 5 series នឹងមកដល់ទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ

BY
Khmernote Media
January 25, 2020

នៅឆ្នាំ២០១៩ realmeដែលជាម៉ាកទូរស័ព្ទដែលទើបនឹងបង្កើតឡើងមានរយៈពេលត្រឹមតែមួយឆ្នាំកន្លះនោះបានមានការរីកចំរើនយ៉ាងគួរអោយកត់សំគាល់ បច្ចុប្បន្ននេះ realme ត្រូវបានចាត់ចូលជា ម៉ាកទូរស័ព្ទមួយក្នុងចំណោមម៉ាកធំៗទាំង១០នៅក្នុងពិភពលោក ដែល realme ជាប់ក្នុងចំណាត់ថ្នាក់លេខ៧ ថែមទាំងទទួលបានពានរង្វាន់ជាច្រើននៅក្នុងទីផ្សារពិភពលោក។ ជាមួយគ្នានេះដែរ realme 5 series ក៏បានក្លាយជាជម្រើសទីមួយនិងពេញនិយមសម្រាប់យុវវ័យ។

ហេតុអ្វីបានជា realme 5 series ទទួលបានការគាំទ្រយ៉ាងដូច្នេះ?យោងទៅតាមការដាក់បើកសម្ភោធ realme 5 series នៅប្រទេសកម្ពុជាកាលពីខែវិច្ឆិកាកន្លងទៅនេះ ទូរស័ព្ទ realme 5 series គឺជាទូរស័ព្ទដែលមានការរួមបញ្ចូលគ្នារវាងកាមេរ៉ា៤គ្រាប់ ផ្តល់ភាពងាយស្រួលក្នុងការផ្តិតយករូបភាពនិងវីដេអូនៅគ្រប់ទីកន្លែង មិនថាឡេនម៉ាក្រូសម្រាប់ថតជិត ឡេនទូលាយ ឡេនថតរូបបញ្ឈរ (Portrait) និង កាមេរ៉ា effect filterជាដើម សុទ្ធតែបានឌីសាញយ៉ាងប្រណិត បំពាក់នូវបន្ទះឈីប(snapdragon 712AIE និង snapdragon 665) កម្លាំងថ្មធំ និងការសាកថ្មល្បឿនលឿន ទទួលបានការពេញនិយមពីសំណាក់យុវវ័យជាច្រើន នេះជាមូលហេតុដែលទូរស័ព្ទ realme 5 series ចាប់ពីពេលដាក់លក់លើទីផ្សាររហូតមកដល់ពេលបច្ចុប្បន្នrealme ទទួលបានចំនួនលក់រហូតដល់ទៅ6 លានគ្រឿង។

យោងតាម realme បានប្រកាសជាផ្លូវការថា នៅថ្ងៃទី៥ខែកុម្ភៈ realme នឹងមានកម្មវិធីបើកសម្ភោធទូរស័ព្ទ5 series ម៉ូឌែលថ្មី យោងទៅតាមម៉ូដែលទូរស័ព្ទដែលrealme ធ្លាប់បានចេញកន្លងមក មិនថាមុខងារ ព៌ណឬតម្លៃនៃទូរស័ព្ទុ សុទ្ធតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទាំងអស់គ្នា។

Realme គឺជាម៉ាកដែលដែលមានភាពវ័យក្មេងនិងបាននាំភាពភ្ញាក់ផ្អើល ភាពអស្ចារ្យជាច្រើនដល់យុវវ័យទាំងអស់គ្នា យើងជឿជាក់ថាទូរស័ព្ទដែលនឹងចេញថ្មីនេះនឹងមិនធ្វើអោយអ្នកទាំងអស់គ្នាខកបំណងនោះទេ។

Share This Post: