បច្ចេកវិទ្យា

Apple អាចនឹងពន្យាពេលបង្ហាញ iPhone 9 ដោយសារតែផ្ទុះជំងឺរលាកសួតកូរ៉ូណា

BY
Khmernote Media
January 29, 2020

ក្រុមហ៊ុនយក្ស Apple កំពុងត្រៀមចាប់ផ្តើមផលិត iPhone 9 ថ្មីនៅខែក្រោយមុនការបង្ហាញខ្លួនជាអន្តរជាតិរបស់ស្មាតហ្វូននេះនៅចុងខែមីនា។ ប៉ុន្តែយោងតាមសារព័ត៌មាន Bloomberg ក្រុមហ៊ុនអាចនឹងប្រឈមបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗមួយចំនួនក្នុងពេលឆាប់ៗនេះ។

ប្រទេសចិនត្រូវបានព័ត៌មានព្រោងព្រាតផ្សព្វផ្សាយអំពីបញ្ហានៃការផ្ទុះវិរុសកូរ៉ូណា ដែលបច្ចុប្បន្នមានអ្នកឆ្លងជំងឺនេះដល់ទៅជាង៦ ០០០នាក់មកហើយក្នុងនោះជាង១០០នាក់បានបាត់បង់ជីវិតផងដែរ។ ទីក្រុងវូហានជាទីកន្លែងដើមនៃការផ្ទះជំងឺរាតត្បាតដ៏អាក្រក់នេះ វាមានចំងាយស្ថិតនៅឆ្ងាយពីរោងចក្រផលិតស្មាតហ្វូនរបស់ Apple ធំបំផុតនៅចិនត្រឹមតែ៥០០គីឡូម៉ែត្រប៉ុណ្ណោះ។ លើសពីនេះទីតាំងផ្សេងទៀតនៃរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួនដែលស្ថិតនៅក្នុងទីក្រុងសៀងហៃនោះក៏មានកើតឡើងករណីនេះដល់ទៅ៦៦ករណី និងមានអ្នកបាត់បង់ជីវិតម្នាក់ផងដែរ។ ចំណែកឯរោងចក្រនៅក្នុងខេត្តហេណានក៏មានករណីនេះចំនួន១៦៨ និងស្លាប់ម្នាក់ដូចគ្នា។

អ្វីដែលយើងអាចមើលឃើញយ៉ាងងាយៗនៅពេលនេះគឺថាស្ថានការណ៍កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ទាំងដែរចំនួនករណីមេរោគនេះកំពុងបន្តកើនឡើងនៅឡើយ ហើយរដ្ឋាភិបាលអាចនឹងបង្ខំឲ្យ រោងចក្រទាំងឡាយបូករួមទាំងរោងចក្រទាំងឡាយរបស់ Apple ផងបិទទ្វារជាបណ្តោះអាសន្នក្នុងគោលបំណងបង្ការការចម្លងរោគបន្តទៀត៕

អត្ថបទ៖ ស៊ុនលី

Share This Post: