ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ចុះត្រួតពិនិត្យ​ និងស្រង់តម្លៃលក់ម៉ាស​ នៅឱសថស្ថាន​ ជៀសវាងមានការលក់តម្លើងថ្លៃ

    BY Khmernote Media January 30, 2020
    មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ចុះត្រួតពិនិត្យ​ និងស្រង់តម្លៃលក់ម៉ាស​ នៅឱសថស្ថាន​ ជៀសវាងមានការលក់តម្លើងថ្លៃ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី​ ២៩​ ខែមករា​ ឆ្នាំ​ ២០២០​ ក្រុមការ​ងារមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានចុះត្រួតពិនិត្យ​ និងស្រង់តម្លៃលក់ ម៉ាស​ នៅឱសថស្ថាន​ តាមផ្លូវវត្តត្រាំងនាគ ផ្លូវជាតិលេខ ៦​ និងផ្លូវស៊ីវុត្ថា ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប​។ ជាលទ្ធផលបានពិនិត្យឃើញថាតម្លៃម៉ាសក្នុង១ប្រអប់​ (៥០ម៉ាស) គឺ:

    – ឈ្មោះ​ Kenko តម្លៃ​ ១០,០០០ រៀល
    – Mew តម្លៃ​ពី​ ១០,០០០រៀល ដល់​ ២០,០០០រៀល
    – Dengrong តម្លៃ​ ៨,០០០រៀល ដល់​ ១២,០០០រៀល
    – Shunyi តម្លៃ ៦,៥០០រៀល ដល់ ១២,០០០រៀល
    – Comfort តម្លៃ ២០,០០០រៀល
    – Changia តម្លៃ ៨,០០០រៀល
    – Surgical តម្លៃ ២៤,០០០រៀល
    – Sy Riy តម្លៃ ២០,០០០រៀល
    – ម៉ាសជប៉ុន តម្លៃ ២៦,០០០រៀល
    – ដោយឡែក​ ម៉ាស​ 3M N95 USA តម្លៃ ២០,០០០រៀល ដល់ ៣២,០០០រៀល ក្នុង១ ម៉ាស ( ១ ប្រអប់ស្មើ ២០ ម៉ាស)។

    ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវកុំអោយមានតម្លើងថ្លៃម៉ាស់ ក្នុងការចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺរលាកសួតកូរ៉ូណា៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post: