ខ្មែរណូត

ស្វែងរក

  • សុខភាព

    នាយកដ្ឋានជំងឺឆ្លង៖ ជនជាតិចិនមានផ្ទុកវីរុសកូរ៉ូណាថ្មី សង្ឃឹមជាសះស្បើយឡើងវិញ

    BY Khmernote Media January 30, 2020
    នាយកដ្ឋានជំងឺឆ្លង៖ ជនជាតិចិនមានផ្ទុកវីរុសកូរ៉ូណាថ្មី សង្ឃឹមជាសះស្បើយឡើងវិញ

    អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​អះ​អាង​ថា អ្នក​ជំងឺ​ជន​ជាតិ​ចិន​ដែល​រក​ឃើញ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​នោះ សង្ឃឹម​នឹង​ជា​​សះ​ស្បើយ​ឆាប់ៗនេះ។ លោក​វេជ្ជបណ្ឌិត​ថា លោក JIA JIANHUA គ្មាន​រោគ​សញ្ញា​អ្វីទាំងអស់ពេលនេះ គឺមិន​ក្តៅខ្លួន ក្អក ឬ​កណ្តាស​នោះ​ទេ គ្រាន់​តែ​លោក​ឈឺ​ធ្មេញ​ប៉ុណ្ណោះ ដោយសារ​មាន​វ័យ​ចំណាស់។

    “គាត់​អត់​មាន​រោគ​សញ្ញា​អី​ទេ ក្អក កណ្តាស ក្តៅ​ខ្លួន​អី​អត់​មាន​ទេ គ្រាន់​តែ​តេស្ត​ឃើញ​វិជ្ជមាននៅ​ឡើយ “។

    ទោះបី​ជា​ក្រុម​អ្នក​ជំនាញ​សុខាភិបាល​បញ្ជាក់​ថា ជនជាតិចិន​ដែល​ឆ្លងវីរុស​កូរ៉ូណា​ថ្មី​នេះ មាន​ស្ថានភាព​សុខភាព​ល្អ ជា​ដូច​មនុស្ស​ធម្មតា​ក្តី តែ​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ថា ក្រុម​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​បុរស​ជន​ជាតិ​ចិន​រូប​នោះ​ចេញ​ក្រៅ​ឡើយ គឺ​នៅ​សម្រាក​ក្នុង​បន្ទប់​ដាច់​តែ​ឯង ហើយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​ដាន​បន្ត​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay