បច្ចេកវិទ្យា

បែកធ្លាយរូបរាង Galaxy Z Flip ខណៈកាន់តែកៀកថ្ងៃបង្ហាញខ្លួន

BY
Khmernote Media
January 30, 2020

ព័ត៌មានចចាមអារ៉ាមជាច្រើនបានអះអាងហើយថា Galaxy Z Flip នឹងអាចបង្ហាញខ្លួនជាផ្លូវការនាខែកុម្ភៈខាងមុខនេះ ប៉ុន្តែនៅថ្ងៃនេះតាមរយៈប្រភពមួយរបស់អាល្លឺម៉ង់ ដែលមានឈ្មោះថា WinFuture បានចេញផ្សាយបង្ហាញអំពីរូបរាងលេចធ្លាយរបស់ម៉ូដែលបត់បានជំនាន់ថ្មីរបស់ Samsung មួយនេះ។ តាមរយៈការចេញផ្សាយនេះគេបានដឹងថា Galaxy Z Flip នឹងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាអេក្រង់ Ultra Thin Glass និងអេក្រង់ OLED ដោយក្នុងនោះបានអះអាងទៀតថាវានឹងមានទំហំប្រមាណជា ៦,៧អ៊ិញ ជាពិសេសនឹងអាចចេញលក់ដំបូងក្នុងតម្លៃប្រមាណជា ១ ៤០០ ដុល្លារក្នុងមួយគ្រឿង។

រូបរាងចតុកោណកែងជាមួយនឹងពណ៌ស្វាយ ដែលយើងអាចមើលឃើញនោះផង Galaxy Z Flip នឹងអាចបង្ហាញរូបភាព២កន្លែង ទីមួយនៅត្រង់ចំណុចបត់ចូលគ្នាពីខាងក្នុង និងមួយទៀតនៅខាងក្រៅសម្រាប់បង្ហាញពីពេលវេលានិងសញ្ញាដំណឹងនានា។ លើសពីនេះអ្វីដែលយើងអាចដឹងបន្ថែមអំពីម៉ូដែលនេះទៀតនោះ គឺវានឹងមកជាមួយនឹង RAM ទំហំ 8GB អង្គចងចាំដល់ទៅ 256GB និងថាមពលថ្ម 3300mAh៕

អត្ថបទ៖ ស៊ុនលី

Share This Post: