បច្ចេកវិទ្យា

iPhone 9 Plus ឬ iPhone SE2 សម្រាប់ឆ្នាំ២០២១ នឹងឈប់ប្រើ Face ID ហើយបំពាក់ប្តូរមកប្រើ Touch ID វិញ

BY
Khmernote Media
January 30, 2020

ចូលមកដល់ខែមករាដើមឆ្នាំនេះទៅហើយក្រុមហ៊ុន Apple ត្រូវបានគេដឹងថា នឹងមានផលិតផលថ្មីជាច្រើនត្រូវបានគ្រោងទុកបង្ហាញខ្លួនសម្រាប់ខែខាងមុខនេះ ហើយទូរស័ព្ទ iPhone ស៊េរីថ្មីផ្សេងទៀត គ្រោងនឹងធ្វើនៅពាក់កណ្តាលឆ្នាំក្រោយ។ ក្នុងនោះមានការចេញផ្សាយដែរ Apple ក៏នឹងត្រៀមបង្ហាញខ្លួនស្មាតហ្វូនមួយផ្សេងទៀត ដែលធ្វើឡើងនៅដើមឆ្នាំ ២០២១ ដោយលុបបំបាត់បច្ចេកវិទ្យា Face ID ហើយត្រលប់មកប្រើបច្ចេកវិទ្យា Touch ID ជំនួសវិញ ។

តាមការសិក្សាស្រាវជ្រាវពីសំណាក់ក្រុមអ្នកជំនាញជាច្រើន ដែលមានរួមមានទាំងលោក Ming Chi Kuo ផងបានអះអាងថា ម៉ូដែលថ្មីសម្រាប់ដើមឆ្នាំ២០២១នឹងមានឈ្មោះថា iPhone 9 Plus ឬ iPhone SE2។ ម៉ូដែលនេះសង្ស័យថា ជាការច្របាច់បញ្ចូលគ្នារវាងការឌីសាញម៉ូដែល iPhone 6, iPhone 7 និង iPhone 8 ព្រមទាំង iPhone XR និង iPhone 11 series។

iPhone 9 Plus ត្រូវបានផលិតឡើង ដើម្បីជំនួស iPhone XR ដោយវាបំពាក់ជាមួយនឹងអេក្រង់ទំហំ៥,៥អ៊ិញឬ៦,១អ៊ិញ និងប្រើប្រាស់អេក្រង់ LCD។ ប្រសិនបើវាជាការពិតអេក្រង់ LCD ទំហំ៥,៥អ៊ិញនេះគឺជាប្រភេទស្មាតហ្វូន ដែល Apple មិនដែលផលិតឡើយដូចនេះច្បាស់ណាស់រូបរាងថ្មីប្រាកដជាត្រូវបានធ្វើឡើង៕

អត្ថបទ៖ ស៊ុនលី

Share This Post: