បច្ចេកវិទ្យា

អាហ្វ្រិកខាងត្បូង ត្រៀមលុយប្រមាណជា ២៦ពាន់លានដុល្លាដើម្បីអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាក្នុងឆ្នាំ២០២០!

BY
Khmernote Media
February 1, 2020

ស្ថាប័នទិន្នន័យអន្តរជាតិបានប្រាប់ឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង ត្រៀមកញ្ចប់ថវិការប្រមាណជា ២៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានៅក្នុងឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tech Point នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។

បើតាមប្រភពដដែលបានឲ្យដឹងថា ការចំណាយទឹកប្រាក់នៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំនេះមានការកើនឡើងចំនួន ២,៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ យោងតាមលោក ម៉ាក វ៉កឃឺ (Mark Walker) អនុប្រធាននៃ អាយឌីស៊ី IDC បានបញ្ជាក់ថា ទឹកប្រាក់ដែលគេត្រូវចំណាយធំជាងលើបច្ចេកវិទ្យាក្នុងកំឡុងពេលមួយឆ្នាំនេះ គឹទាក់ទងទៅនឹង សេវាកម្ម សូហ្វវែរ software និង អាយធី ដែលមានការឡើងដល់ ៨,២ ពាន់លានដុល្លារ។

ក្រៅពីនេះ គេគ្រោងចំណាយទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសដូចជា ម៉ាស៊ីនមេផ្ទុកទិន្នន័យ និងបណ្តាញ Network ដែលវាមានការកើនឡើង ៣,៣% ស្មើរនឹង ៨៨០លានដុល្លារ។ បន្ថែមពីនេះ លោក Jyoti Lalchandani ជានាយកគ្រប់គ្រង IDC នៅមជ្ឈឹមបូព៌ាបានមានប្រសាសន៍ថា ការអភិវឌ្ឍសមត្ថភាពថ្មីៗជុំវិញវិស័យបច្ចេកវិទ្យាពិតជាមានសារៈសំខាន់នៅក្នុងរជ្ជកាលបដិវត្តឧស្សាហកម្មទី៤ នេះ។ ការច្នៃប្រឌិតឌីជីថល ការស៊ើបការណ៍សម្ងាត់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសុទ្ធត្រូវការបច្ចេកវិទ្យាទំនើប និងតម្រូវឲ្យ Updated ជាប្រចាំ ៕

ប្រភព៖techpoint

Share This Post: