បច្ចេកវិទ្យា

លេចធ្លាយវីដេអូចាប់កាន់ Galaxy Z Flip ខណៈការបង្ហាញជាផ្លូវការកាន់តែកៀកមកដល់

BY
Khmernote Media
February 3, 2020

នាថ្ងៃទី១១ ខែកុម្ភៈខាងមុខនេះ ស្មាតហ្វូនបត់ជំនាន់ថ្មីរបស់ Samsung នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ។ មិនដូចទៅនឹង Galaxy Fold ជំនាន់មុនឡើយ ដោយ Galaxy Z Flip នៅឆ្នាំនេះះនឹងត្រូវកាច់បត់ជា២ត្រង់ចំណុចអ័ក្សកណ្តាលនៃស្មាតហ្វូនដូចទៅនឹង Motorola Razr ដែរ។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ វិដេអូមួយទៀតអំពីម៉ូដែលជំនាន់ថ្មីនេះតាមរយៈគណនេយ្យ Twiiter ដែលមានឈ្មោះថា Ben Geskin គឺជាអ្នកឌីសាញដ៏ល្បីឈ្មោះម្នាក់។

វីដេអូរយៈពេលប៉ុន្មានវិនាទីបានបង្ហាញរូបរាងយ៉ាងច្បាស់អំពីម៉ូដេល Galaxy Z Flip ហើយក្នុងនោះការបង្ហាញពីរូបភាព និងសម្លេងទាំងស្រុងនៅពេលដែលយើងបិទឬបើកវា ដែលជឿជាក់ថានឹងក្លាយទៅជាចំណុចដ៏ទាក់ទាញមួយផងដែរសម្រាប់អតិថិជនរបស់ខ្លួន។

គួរឲ្យដឹងដែរថា Galaxy Z Flip នឹងមកជាមួយនឹងអេក្រង់ទំហំ៦,៧អ៊ិញប្រើប្រាស់បច្ចេកវិទ្យាកញ្ចប់ស្តើងរបស់ Samsung ដែលមានឈ្មោះថា ultra-thin glass។ទំហំថ្មដល់ទៅដល់ 3300mAh មានទំហំរ៉េមប្រមាណជា8GB និងអង្គចងចាំដល់ទៅ 256GB៕

អត្ថបទ៖ ស៊ុនលី

Share This Post: