សុខភាព

មន្ទីរពេទ្យទី១ ​សម្រាប់អ្នកផ្ទុកវីរុសកូរ៉ូណាថ្មីនៅចិន​សង់រួចហើយ ប្រើពេលតែ​ ៨ ថ្ងៃ​

BY
Khmernote Media
February 3, 2020

មន្ទីរពេទ្យ Huoshenshan ដែល​សាង​សង់​ឡើង​សម្រាប់​ដោះស្រាយទប់​ទល់​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នោះ បាន​សាង​សង់​រួច​ជា​ស្ថាពរ​ហើយ ដោយ​ចំណាយ​ពេលត្រឹម​​ ៨ ​ថ្ងៃប៉ុណ្ណោះ។ មន្ទីរពេទ្យនេះ​​យក​គំរូ​តាម​មន្ទីរ​ពេទ្យ​ Xiaotangshan នៅ​​ក្រុង​ប៉េកាំង កាល​ពី​ឆ្នាំ ២០០៣ ដែល​សង់​ដើម្បី​ប្រឆាំងសនឹង​ជំងឺ SARS ។ ​មន្ទីរ​ពេទ្យ Huoshenshan ​នេះ​ ចាប់​ផ្ដើម​បើក​ការដ្ឋាន​​សាង​សង់កាល​ពី​​​ថ្ងៃ​ទី ២៥ មករា សប្ដាហ៍​មុន បន្ទាប់​ពី​តួលេខការ​ឆ្លងរាលដាល និង​អ្នក​ស្លាប់​កើន​ឡើង​យ៉ាង​គំហុក​នៅ​ទីក្រុងវូហាន។

មន្ទី​ពេទ្យ​នេះ​អាចទទួល​អ្នក​ជំងឺ​ពី​ចន្លោះ ៧០០ ទៅ ១ ០០០ គ្រែ ក្នុង​ទំហំ​ផ្ទៃ​ដី​ ២៥ ០០០ ម៉ែត្រ​ក្រឡា ហើយ​មាន​បុគ្គលិក​ពេទ្យ​ជា​ពេទ្យ​យោធា​របស់​ប្រទេស​ចិន​មាន​ចំនួន ១៤០០ ​នាក់។ ជាមួយ​គ្នានេះដែរ ក៏មាន​​​មន្ទី​ពេទ្យ Leishenshan ​ជា​មន្ទី​ពេទ្យ​ទី​ពីរ​បន្ទាប់​ពី​​មន្ទីរ​ពេទ្យ​ Huoshenshan ​ដែល​សាង​សង់​ឡើង​ដើម្បី​ទប់​ទល់​នឹង​ជំងឺ​រាតត្បាត​វីរុសកូរ៉ូណាថ្មីនេះ ដែលគ្រោង​សាង​រួច​រាល់​នៅ​ថ្ងៃ​ពុធ​ សប្ដាហ៍​នេះ​ដូច​គ្នាដែរ​។

គិត​មក​ដល់ពេល​នេះ​ នៅ​ប្រទេស​ចិន​មាន​ករណី​ឆ្លងវីរុសកូរ៉ូណាថ្មី​​នេះ​ កើន​ឡើង​ច្រើន​ជាង ១៧ ០០០ ករណី​ ហើយបណ្ដាល​ឲ្យ​មាន​អ្នក​​ស្លាប់​​ចំនួន ៣៦១ ​ករណី​នៅប្រទេសចិន និង​មាន​ ១ ​ករណី​ ស្លាប់​នៅ​ប្រទេស​ហ្វីលីពីន។

ផ្តល់សិទ្ធិដោយ៖​ helloគ្រូពេទ្យ

Share This Post: