ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ស្ងាត់ៗ តារាម៉ូដែល ភីយ៉ា វ៉េកា លើកពានរង្វាន់តារាឆ្នើមនៅទីក្រុងបាងកក ប្រទេសថៃ

    BY Khmernote Media February 3, 2020
    ស្ងាត់ៗ តារាម៉ូដែល ភីយ៉ា វ៉េកា លើកពានរង្វាន់តារាឆ្នើមនៅទីក្រុងបាងកក ប្រទេសថៃ

    កញ្ញា ភីយ៉ា វ៉េកា ត្រូវបានជ្រើសរើសជាតារាកិត្តិយស លើកពាន់ជាតារាបង្ហាញម៉ូតឆ្នើម មានទម្រង់មុខស្រស់ស្អាតបែបកូនកាត់អាស៊ី ប្រចាំ 2020 ជាមួយនឹង តារាប្រុសស្រីល្បីៗ នៃព្រះរាជាណាចក្រថៃឡង់ និងឡាវ។ ក្នុងចំណោម តារាប្រុសស្រីៗល្បី អ្នកមានស្នាដៃឆ្នើមក្នុងសិល្បៈ ភ្ញៀវកិត្តិយសត្រកូលអភិជន ដែលមានវត្តមានក្នុងកម្មវិធី Thailand Digital Awards 2020 កញ្ញា ភីយ៉ា វ៉េកា តារាបង្ហាញម៉ូតប្រចាំប្រទេសកម្ពុជា ហាក់មានភាពលេចធ្លោខ្លាំង ទាំង ការច្នៃម៉ូតសម្លៀកបំពាក់, រូបសម្រស់ និងការបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរ។

    តារាបង្ហាញម៉ូតរាងតូចស្រឡូន សម្តីផ្អែម កញ្ញា ភីយ៉ា វ៉េកា បានបង្ហាញចំណាប់អារម្មណ៍ថា កញ្ញាពិតជាមានមោទនភាព ក្នុងនាមជាកូនខ្មែរ, នឹងជាតារាបង្ហាញម៉ូតខ្មែរមួយរូបដំបូងគេបង្អស់ ដែលបានលើកពានតារាបង្ហាញម៉ូតឆ្នើមឆ្នាំ2020 ជាមួយតារាល្បីៗប្រចាំប្រទេសថៃ និង ឡាវ។

    កញ្ញា ភីយ៉ា វ៉េកា បន្ថែម “នាងខ្ញុំពិតជារំភើបរកអ្វីមកប្រៀបផ្ទឹមពុំបាន ព្រោះជាលើកទីមួយរបស់នាងខ្ញុំ ដែលមានឱកាសលើកពាន់រង្វាន់ខ្នាតអន្តរជាតិប្រចាំតំបន់អាស៊ីយើងក្នុង 2020” ។ សូមរំលឹកថា កញ្ញា ភីយ៉ា វ៉េកា ប្រឡូកចូលសិល្បៈនៅក្នុងកម្មវិធីប្រកួត Boy bands Girl Bands របស់ទូរទស្សន៍ ស៊ីធីអិនកាលពីឆ្នាំ 2004 ហើយកញ្ញាបានបន្តប្រឡូកនៅក្នុងការសម្តែងខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និងវិស័យតារាបង្ហាញម៉ូត។ កញ្ញាត្រូវបានគេដាក់ចំណាត់ថ្នាក់ជាតារាស្រីដែលមានរូបសម្រស់ស្អាត ទម្រង់មុខកូនកាត់ និងមានប្រជាប្រិយបំផុត ដោយសារព័ត៍មានល្បីៗនៅក្នុងស្រុកខ្មែរ។ ក្រៅពីមានភាពមមាញឹកជាមួយការងារសិល្បៈ កញ្ញាជាតារាដែលមានចិត្តបុណ្យជួយដល់កុមារកំព្រា, មនុស្សចាស់ និង អ្នកក្រីក្រថែមទៀតផង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay