លោក ហេង ឡុង មិនចង់ឱ្យ ពេជ្រ ថៃ ប្ដឹងផ្ដល់លើករណីត្រូវគេវាយនៅថ្នាក់រៀន
- February 4, 2020
ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមដោយមានវីដេអូចែកចាយថា ម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ ត្រូវបានគេវាយនៅក្នុងថ្នាក់ ប៉ុន្តែមិនរងរបួសធ្ងន់ធ្ងរអ្វីឡើយ ដោយហេតុការណ៍នេះបានកើតឡើងនៅវិទ្យាល័យមោងឬស្សី ខេត្តបាត់ដំបង ហើយ ពេជ្រ ថៃ ក៏បាននិយាយថានឹងដាក់ពាក្យបណ្តឹង។

ក្នុងនោះផងដែរ លោក ហេង ឡុង ក៏បានបញ្ចេញយោបល់យ៉ាងដូច្នេះថា៖ “យោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ មិនចង់ឱ្យក្មួយ ពេជ្រ ថៃ ប្ដឹងផ្ដល់ជនបង្កទេ ពីព្រោះរបួសស្នាមតិចតួចហើយក្មួយគឺជាសិល្បករល្បីគួរមានចិត្តសន្ដោសច្រើនជាងមនុស្សធម្មតា។ គ្រាន់តែធ្វើការសុំទោសពីសាមីខ្លួន និងកិច្ចសន្យាកែខ្លួន ដឹងឮពីអាណាព្យាបាល។ នាយកសាលាមិនគួរបណ្ដោយឲ្យមានវប្បធម៌បងធំនៅក្នុងសាលាឡើយ ខ្ញុំមិនជឿថា លោកគ្រូ អ្នកគ្រូ ដែលជានាយកសាលាមិនដឹងរឿងបងតូចបងធំនៅក្នុងសាលារបស់ខ្លួនឡើយ។
សូមរំលឹកថាដើមហេតុនៃការវាយគ្នាក្នុងថ្នាក់នេះ កើតចេញពីមិត្តរួមថ្នាក់របស់ ពេជ្រ ថៃ ស្ដោះទឹកមាត់ដោយការឈឺក ប៉ុន្តែស្របពេលនោះស្រាប់តែមានសិស្សមួយក្រុមផ្សេងទៀតបានលោតចូលមកវ៉ៃទាំងកម្រោលដោយមិនដឹងមូលហេតុតែម្ដង និងត្រូវចំពេជ្រ ថៃ ថែមទៀតផង។ ចំពោះការប្ដឹងផ្ដល់នោះពុំទាន់មាននៅឡើយទេ ដោយសារពេលនេះលោកគ្រូ និងភាគីបង្កហេតុកំពុងសម្របសម្រួលនៅឡើយក្នុងនោះជនបង្កក៏ទទួលស្គាល់ថា រូបគេពិតជាបានវាយមែន ប៉ុន្តែកើតឡើងដោយអចេតនាប៉ុណ្ណោះ៕




- Share This Post:






