សុខភាព

ផ្ដាសាយ និងគ្រុនក្ដៅ មានលក្ខណៈសម្គាល់ខុសគ្នាម្ដេចខ្លះ?

BY
Khmernote Media
February 5, 2020

ពេល​កូន​មាន​អាការៈ​ក្ដៅ​ខ្លួន ម៉ាក់ប៉ា​មិន​ទាន់​ដឹង​ច្បាស់​ថា នោះ​ជា​រោគសញ្ញា​ជំងឺ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ តើ​ក្តៅ​ខ្លួន ឬ​ក៏​ផ្តាសាយ? ដូចនេះ​ដើម្បី​ជា​ចំណេះដឹង​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ នឹង​ពន្យល់​ពី​លក្ខណៈ​​សម្គាល់​ខ្លះ​ៗ​រវាង​ផ្ដាសាយ និង​គ្រុន​ក្ដៅដូច​ខាងក្រោម៖

១- ផ្ដាសាយ

ផ្ដាសាយ​កើត​ឡើង​ដោយ​ការ​វីរុស ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើម ជា​ពិសេស​ច្រមុះ បំពង់ក និង​សួត។ ចំណែក​រោគសញ្ញា​មាន​ដូចជា៖

+ ហៀរ​សំបោរ
+ ក្ដៅ​ខ្លួន
+ តឹង​ច្រមុះ​
+ កណ្ដាស់
+ ឈឺ​ខ្លួន​
+ អស់កម្លាំង
+ ឈឺ​រយៈ​ពេល​ពី ៧-១០ ​ថ្ងៃ។

២- គ្រុន​ក្ដៅ

គ្រុន​ក្ដៅ​មិនមែន​ជា​ជំងឺ​ទេ តែ​វា​ជា​រោគសញ្ញា​នៃ​ជំងឺ ពេល​មាន​ការ​បង្ក​រោគ​នឹង​មាន​គ្រុន​ក្ដៅ​ហើយ។ គ្រុន​ក្ដៅ​មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា​ទៅ​តាម​ប្រភេទ​ជំងឺ។ ឧទាហរណ៍​គ្រុន​ក្ដៅ​ពេល​មុត​របស់​មុត​ស្រួច យើង​អាច​លេប​ថ្នាំ​ពពួក​ម៉ារ៉ាសេតាមុល និង​លាង​របួស​សម្លាប់​មេរោគ​ គឺ​អាច​ជា​សះស្បើយ​បាន​ហើយ ដោយ​ចំណាយ​ពេល ៣-៥ ថ្ងៃ។

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ​ផ្ដាសាយ​មាន​អាការៈ​គ្រុន​ក្ដៅ តែ​គ្រុន​ក្ដៅ​មិន​អាច​ធ្វើឲ្យ​យើង​កើត​ជំងឺ​ផ្ដាសាយ​បាន​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: