ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Facebook គ្រោងបន្ថែមមុខងារថ្មី អនុញ្ញាតឲ្យឪពុកម្តាយអាចចូលឆែកមើល chat របស់កូនៗបាន ទោះលុបចោលហើយក៏ដោយ

    BY Khmernote Media February 5, 2020
    Facebook គ្រោងបន្ថែមមុខងារថ្មី អនុញ្ញាតឲ្យឪពុកម្តាយអាចចូលឆែកមើល chat របស់កូនៗបាន ទោះលុបចោលហើយក៏ដោយ

    ថ្មីៗនេះក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការប្រកាសបង្ហាញពីផែនការដ៏គួរភ្ញាក់ផ្អើលថ្មីមួយ ដែលអាចអនុញ្ញាតិឲ្យឪពុកម្តាយតាមដាន និងគ្រប់គ្រងទៅលើកម្មវិធី Messager របស់កូនៗពួកគេដែលមានអាយុក្រោម១៣ឆ្នាំបាន រួមទាំងមានសិទ្ធិចូលទៅមើលប្រវត្តិឆាតឆ្លងឆ្លើយគ្នារបស់កូនៗពួកគេទៀតផង ទោះបីឆាតនោះត្រូវបានលុបចោលក្តី។ ក្រុមហ៊ុនបាននិយាយបន្ថែមទៀតថា មុខងារថ្មីនេះនឹងមានបូករួមបញ្ចូលទាំងសិទ្ធិក្នុងការចូលទៅទូរស័ព្ទឬឧបករណ៍ផ្សេងៗរបស់កូនៗ ដើម្បីមើលប្រវត្តិជជែកគ្នារបស់ពួកគេ ហើយនឹងអនុញ្ញាតឱ្យឪពុកម្តាយក្នុងការតាមដានគណនី ដែលត្រូវបាន blocked ឬ unblocked នៅលើកម្មវិធីឆាតឆ្លើយឆ្លងគ្នានេះផងដែរ។

    ហ្វេសប៊ុកបន្តថាលើសពីនេះឪពុកម្តាយក៏អាចចូលទៅមើលឃើញរូបថតចាស់ៗឬវីដេអូថ្មីៗ ដែលបានផ្ញើ និងទទួលនៅក្នុង Chat ហើយអាចយកវាចេញឬលុបចោលបើចាំបាច់ទៀតផង។

    គួរឲ្យដឹងដែរថា កន្លងមកហ្វេសប៊ុកត្រូវបានស្ថិតក្រោមការត្រួតពិនិត្យពីសំណាក់រដ្ឋាភិបាលជាច្រើន ជាពិសេសទៅលើការការពារសុវត្ថិភាពកុមារនៅលើបណ្តាញសង្គមរបស់ខ្លួន ជាពិសេសចាប់តាំងពីបានប្រកាសពីផែនការរបស់ខ្លួន ដើម្បីពង្រឹងការងារនេះ កាលពីឆ្នាំមុននោះមក៕

    អត្ថបទ៖ ស៊ុនលី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay