សុខភាព

មន្ត្រីចិន៖ ​អ្នក​ឆ្លងវីរុសកូរ៉ូណាថ្មី​ជិត៩០០​នាក់ហើយ​ បាន​ជាសះស្បើយ

BY
Khmernote Media
February 5, 2020

មន្ត្រីសុខសភិបាលចិន​និយាយថាគិតត្រឹម​ថ្ងៃអង្គារ ម្សិល​មិញ​អ្នក​ជំងឺ​ដែល​ឆ្លងវីរុសកូរ៉ូណា​ថ្មី​ជិត៩០០​នាក់​ហើយ​បាន​ជាសះស្បើយ និង​ត្រូវអនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ។ កាសែត​ចិន Xinhou ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ដកស្រង់​សម្ដី​អាជ្ញាធរ​សុខាភិបាល​ប្រទេស​ចិន​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​ម៉ិញ​នេះ មាន​អ្នក​ជំងឺ ផ្ទុកវីសរុសកូរ៉ូណាថ្មុីសរុប ៨៩២​នាក់​ហើយបានជាសះស្បើយ​​និង​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ។

យោង​តាម​របាយ​ការណ៍​របស់​អាជ្ញា​ធរ​ចិនបញ្ជាក់ទៀតថា​ គ្រាន់តែនៅ​​​ថ្ងៃ​អង្គារ​ម្សិល​ម៉ិញមួយ​ថ្ងៃ​​មាន​អ្នក​ជំងឺដែល​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​២៦២​នាក់​បានជា​សះស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ចេញ​ពី​ពេទ្យ ដែល​ក្នុង​ចំណោម​នោះ មាន ១២៥​អ្នក​មក​ពី​ខេត្តហ៊ូប៉ី។

មន្ត្រី​ដដែលឲ្យដឹងថា​​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ មាន​ករណី​ជំងឺ​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី កើន​ដល់ ២៤៣២៤ ករណី​ហើយ ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់ ៤៩០​នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: