បច្ចេកវិទ្យា

លេចធ្លាយតម្លៃរបស់ Galaxy S20 Series នៅអាមេរិក មានតម្លៃចាប់ពី….

BY
Khmernote Media
February 5, 2020

ព័ត៌មានលំអិតកាន់តែច្រើនបន្ថែមទៀតអំពីម៉ូដែលជំនាន់ថ្មី Galaxy S20 series សម្រាប់ទីផ្សារអាមេរិកត្រូវបានចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញអ៊ិនធឺណេតជាមួយនឹងប្រភព ដែលមិនសូវជាផ្លូវការ។ ក្នុងនោះមានដូចជាម្ចាស់គណនេយ្យ Twitter មានឈ្មោះថា Jon Prosser ដែលបានអះអាងថាខ្លួនទទួលបានដំណឹងយ៉ាងច្បាស់អំពីតម្លៃលក់របស់ស្មាតហ្វូននេះជាពិសេសនៅលើបណ្តាញក្រុមហ៊ុនទូរគមនាគមន៍របស់អាមេរិកដូចជា Verizon ជាដើម។

ដូចជាមិនមានអ្វីប្រែប្រួលឡើយក្នុងទីផ្សារអាមេរិកនោះគឺថាត្រកូល Galaxy S20 នឹងត្រូវបានផ្តល់ជូនដោយក្រុមហ៊ុន Verizon ក្នុងតម្លៃដូចគ្នានឹងក្រុមហ៊ុន T-Mobile ដែលពោលគឺចន្លោះពី៩៩៩ ដុល្លារ ១១៩៩ ដុល្លារ និង ១ ៣៩៩ដុល្លារសម្រាប់ទូរស័ព្ទ Galaxy S20, Galaxy S20 +, Galaxy S20 Ultra ។

ក្នុងនោះផងដែរតម្លៃដដែលត្រូវបានគេរាយការណ៍ថា គឺសម្រាប់ម៉ូដែល unlocked ដែលនឹងត្រូវលក់ផ្ទាល់ដោយក្រុមហ៊ុន Samsung នៅក្នុងប្រទេសអាមេរិកនេះដែរប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះនោះគឺថាអតិថិជនរបស់ក្រុមហ៊ុន AT&T អាចនឹងទិញស្មាតហ្វូនម៉ូដែលទាំងនេះក្នុងតម្លៃទាបជាងក្រុមហ៊ុន២ខាងលើ។ នេះមានន័យថា អតិថិជនរបស់ AT&T នឹងអាចចំណាយលុយត្រឹមតែពី៨៩៩ដុល្លារឬ១០៩៩ដុល្លារឬ១២៩៩ដុល្លារ ប៉ុណ្ណោះសម្រាប់ម៉ូដេលប្រើប្រាស់បច្ចេកវិទ្យាអ៊ិនធឺណេត 5G ទាំងនោះ៕

អត្ថបទ៖ ស៊ុនលី

Share This Post: