ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Huawei សហការជាមួយ Oppo, Vivo និង Xiaomi ធ្វើការពង្រីកកម្មវិធី Store ដើម្បីគេចពីការប្រើ Play Store របស់ Google

    BY Khmernote Media February 7, 2020
    Huawei សហការជាមួយ Oppo, Vivo និង Xiaomi ធ្វើការពង្រីកកម្មវិធី Store ដើម្បីគេចពីការប្រើ Play Store របស់ Google

    មកដល់ពេលនេះការហាមឃាត់ទៅលើក្រុមហ៊ុន Huawei កំពុងតែនៅបន្តនៅឡើយ ហើយវាបានក្លាយជាល្បែងអុកដ៏ធំមួយ ដែលចាំបាច់ទាំងក្រុមហ៊ុន និងភាគីខាងអាមេរិកត្រូវតែដើរឲ្យមានការប្រុងប្រយ័ត្នបំផុត។ អ្វីដែលយើងឃើញជាក់ស្តែងពេលនេះបញ្ហាធំបំផុតសម្រាប់ក្រុមហ៊ុន Huawei នាពេលបច្ចុប្បន្ននេះគឺកំពុងមានបញ្ហាខ្វះកម្មវិធីសម្រាប់ប្រើនៅក្នុង AppGallery របស់ខ្លួន ក្រោយពេលដែលមិនអាចដំណើរការជាមួយនឹង Google Service បាន។

    ទោះបីជាយ៉ាងណាក្តីមកដល់ពេលចុងក្រោយនេះ និងយោងតាមរបាយការណ៍ ដែលត្រូវបានចេញផ្សាយដោយកាសែត រ៉យទ័របានអោយដឹងថា ក្រុមហ៊ុន Huawei បាននឹងកំពុងចាប់ផ្តើមសហការជាមួយក្រុមហ៊ុនស្មាតហ្វូនចិនដទៃទៀតដូចជាក្រុមហ៊ុន Xiaomi, Vivo និង Oppo ដើម្បីជួយដល់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីនានា (Developers) នៅអន្តរជាតិក្នុងការដាក់បញ្ចូលកម្មវិធីនានាចូលទៅក្នុង Store របស់ពួកគេក្នុងពេលដំណាលគ្នា ដែលមានន័យថា រាល់កម្មវិធីណាមួយ ដែលបញ្ចូលទៅក្នុង AppGallary របស់ Huawei នោះនៅក្នុង Store របស់ក្រុមហ៊ុនដទៃទៀតក៏ទទួលបានកម្មវិធីនោះប្រើប្រាស់ដែរ ដែលមានដូចជាហ្គេម តន្ត្រី ខ្សែភាពយន្ត  សៀវភៅ ទស្សនាវដ្តីជាដើម។

    គេជឿជាក់ទៀតថា ប្រព័ន្ធដំណើរការរូបរាងថ្មីនេះត្រូវបានគេដាក់ឈ្មោះថា the Global Developer Service Alliance (GDSA) ហើយនឹងអាចបង្ហាញខ្លួនជាផ្លូវការក្នុងខែមិនាខាងមុខនេះ ដោយចាប់យកតំបន់គោលដៅមួយចំនួនដូចជាប្រទេសឥណ្ឌា ម៉ាឡេស៊ី រុស្សី អេស្បាញ ថៃ ហ្វីលីពីន និងវៀតណាមផងដែរ៕

    អត្ថបទ៖ ស៊ុនលី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay