បច្ចេកវិទ្យា

OPPO Find X2 នឹងបង្ហាញខ្លួននៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខឆាប់ៗនេះ

BY
Khmernote Media
February 7, 2020

ព្រឹត្តិការណ៍ពិពណ៌ទូរស័ព្ទដៃ MWC 2020 កាន់តែខិតជិតមកដល់នៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្បាញបានធ្វើឲ្យមនុស្សជាច្រើនកំពុងទន្ទឹងរងចាំយ៉ាងអន្ទះសារ ដើម្បីអាចទទួលបានអារម្មណ៍រំភើបតាមរយៈបច្ចេកវិទ្យាថ្មី ដែលក្រុមហ៊ុនយក្សជាច្រើនបង្អួតផលិតផលថ្មីៗរបស់ខ្លួន។

នៅថ្ងៃនេះអ្វីដែលយើងនឹងលើកយកមកចុះផ្សាយនោះគឺជាសន្និសិតកាសែតមួយរបស់ក្រុមហ៊ុន OPPO ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈគឺនៅមុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៃព្រឹត្តិការណ៍ផ្លូវការត្រូវបានដំណើរការក្នុងទីក្រុងនេះ។

គេជឿជាក់ថា OPPO នឹងដាក់បង្ហាញជាផ្លូវការនូវម៉ូដែលស្មាតហ្វូនជំនាន់ថ្មីមួយគឺវFind X2។ វាគឺជាម៉ូដែលដែលកន្លងមកមានភាពអាថ៍កំបាំង និងស្ងប់ស្ងាត់ជាងគេចំពោះព័ត៌មានបែកធ្លាយនានា ប៉ុន្តែតាមរយៈ Ice Universer ដែលជាអ្នកមានជំនាញក្នុងការតាមដានបច្ចេកវិទ្យាស្មាតហ្វូននោះនៅថ្ងៃនេះបានធ្វើការអះអាងសមត្ថភាពមួយចំនួនរបស់ម៉ូដែលមួយនេះ។

OPPO Find X2 នឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់ប្រភេទ AMOLED មានល្បឿនអេក្រង់ refresh rate ដល់ 120Hz ព្រមជាមួយនឹងកម្លាំងសាកថ្មដល់ទៅ 65-watt SuperVOCC។ លើសពីនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថា Find X2 នឹងបំពាក់ជាមួយនឹង sensor រូបភាពបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Sony ដែលមានឈ្មោះថា 2×2 on Chip Lens Solution ដែលធ្វើឲ្យរូបភាពបង្ហាញមកមានភាពម៉ត់និងស្អាតត្រជាក់ភ្នែក។

ចំពោះកម្លាំងម៉ាស៊ីនវិញ OPPO Find X2 ត្រូវគេរំពឹងថា នឹងបំពាក់បន្ទះឈីប Snapdragon 865 អាចដំណើរការសេវា 5G បាន និងមានថាមពលថ្ម 4,000mAh៕

អត្ថបទ៖ ស៊ុនលី

Share This Post: