ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ចំណុចសំខាន់មួយទៀត ដែល Galaxy Note 20 នឹងកាន់តែគួរឲ្យទាក់ទាញ

    BY Khmernote Media February 8, 2020
    ចំណុចសំខាន់មួយទៀត ដែល Galaxy Note 20 នឹងកាន់តែគួរឲ្យទាក់ទាញ

    អស់រយៈពេលជាច្រើនខែមកហើយ ដែលម៉ូដែល Galaxy Note 20 ត្រូវបានព័ត៌មានបន្តចេញផ្សាយជាបន្តបន្ទាប់ទាំង ដែលការបង្ហាញខ្លួនមិនទាន់ត្រូវបានធ្វើនៅឡើយក្តី។ ថ្មីចុងក្រោយនេះព័ត៌មានដ៏សំងាត់មួយទៀតអំពីម៉ូដែលនេះត្រូវបានបែកធ្លាយ។ តាមការអះអាងរបស់ Ice Universe ជាអ្នកជំនាញចុះផ្សាយព័ត៌មានបែកធ្លាយដ៏ល្បីបំផុតនៃក្រុមហ៊ុន Samsung ជាពិសេសទៅលើម៉ូដែល Galaxy ទាំងអស់នោះបានបញ្ជាក់ថា Galaxy Note 20 នឹងអាប់ដេតចំណុចដ៏សំខាន់មួយគឺល្បឿនអេក្រង់ Refresh Rate ដែលវានឹងមានល្បឿនរហូតទៅដល់ 120Hz។

    នេះគឺជាព័ត៌មានលើកដំបូងហើយដែល Ice Universe បានចេញផ្សាយអំពី Galaxy Note 20 ដែលវាជាប្រភពគួរឲ្យទុកចិត្តមួយផងដែរ។ ល្បឿនអេក្រង់ 120Hz ក៏នឹងបំពាក់នៅលើ Galaxy S20, S20+ និង S20 Ultra ផងដែរ។

    ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុននៅតែមានពេលវេលាសម្រាប់ការកែប្រែការសម្រេចចិត្តណាមួយពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាមួយនេះ ដោយសារតែ Galaxy Note 20 នឹងមិនអាចបង្ហាញខ្លួនជាផ្លូវការរហូតដល់ខែសីហាឆ្នាំ២០២០នេះ និងអាចចាប់ផ្តើមសង្វាក់ផលិតកម្មក្នុងរយៈពេល១ខែបន្ទាប់នោះទេ៕

    អត្ថបទ៖ ស៊ុនលី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay