បច្ចេកវិទ្យា

ច្បាស់ការហើយ! Samsung បញ្ចេញវីដេអូពាណិជ្ជកម្ម Galaxy Z Flip មុនការបង្ហាញខ្លួន

BY
Khmernote Media
February 10, 2020

ខណៈថ្ងៃស្អែកទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលិថ្មីរបស់ក្រុមហ៊ុន Samsung (Samsung Unpacked 2020) នឹងមកដល់ ស្រាប់តែពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានបញ្ចេញវីដេអូពាណិជ្ជកម្ម Galaxy Z Flip ដែលជាស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួនមុនការបង្ហាញខ្លួន ដោយវីដេអូពាណិជ្ជកម្មនោះត្រូវបានចាក់ផ្សាយកំឡុងកម្មវិធីពានរង្វាន់ Oscar។ តាមរយៈវីដេអូពាណិជ្ជកម្មរយៈពេល ២៧វិនាទីនោះ គឺមិនបានបញ្ជាក់ពីឈ្មោះរបស់ស្មាតហ្វូននោះឡើយ តែគេអាចសន្និដ្ឋានបានថា ស្មាតហ្វូនអេក្រង់បត់នេះនឹងប្រើឈ្មោះ Galaxy Z Flip។

ហើយវីដេអូនោះបង្ហាញយ៉ាងច្បាស់ពីរូបរាងរបស់ Galaxy Z Flip ដែលមានអេក្រង់ពេញដល់គែម និងប្រើកាមេរ៉ាទំលុះអេក្រង់ដូច Note 10 ដែរ នៅពេលដែលបត់ស្មាតហ្វូននោះ គឺមានអេក្រង់តូចមួយនៅខាងក្រៅសម្រាប់ធ្វើជាសារបង្ហាញដំណឹងផ្សេងៗដូចជា បង្ហាញការហៅទូរស័ព្ទចូល បង្ហាញសារ Message និងមានមុខងារជាម៉ោងផងដែរ។ ចំពោះកម្លាំងម៉ាស៊ីនវិញ យើងនៅមិនទាន់ដឹងច្បាស់ថា តើស្មាតហ្វូនថ្មីនេះមានកម្លាំងខ្លាំងកំរិតណា? មានមុខងារពិសេសអ្វីបន្ថែមទៀតនោះឡើយ? មានតែរងចាំមើលទាំងអស់គ្នានៅថ្ងៃស្អែកនេះ៖

Share This Post: