បច្ចេកវិទ្យា

ក្រុមហ៊ុន Sony ប្រកាសដកខ្លួនចេញពីពិពណ៌ MWC 2020 ដោយសារតែវីរុសកូរ៉ូណា ហើយដូរមកបង្ហាញផលិតផលថ្មីតាមអនឡាញវិញ

BY
Khmernote Media
February 11, 2020

ព្រឹត្តិការណ៍តាំងពិពណ៌បច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានឈ្មោះថា Mobile World Congress (MWC) ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សលើលោក ប៉ុន្តែសម្រាប់ឆ្នាំ២០២០នេះមានក្រុមហ៊ុនជាច្រើនមកហើយបានសម្រេចចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍នេះ។ មូលហេតុនៃការសម្រេចចិត្តនេះធ្វើឡើងដោយសារតែខ្លួនយល់ថាស្ថានភាពរាតត្បាតជំងឺកូរ៉ូណាគឺកំពុងតែខ្លាំងឡើងៗក្នុងប្រទេសចិនក៏ដូចជានៅតាមបណ្តាលប្រទេសនានាដោយក្នុងនោះមានអ្នកផ្ទុកដល់ទៅជាង៤ម៉ឺននាក់និ ងស្លាប់កើនលើស១ ០០០នាក់មកហើយនៅក្នុងប្រទេសចិន។

ចុងក្រោយនេះក្រុមហ៊ុនដែលបានប្រកាសអវត្តមានពីកម្មវិធីនេះផងដែរនោះគឺជាក្រុមហ៊ុន Sony ដោយមានក្រុមហ៊ុនធំៗផ្សេងទៀតក៏បានសម្រេចចិត្តបញ្ចប់បេសកកម្មរបស់គេក្នុងកម្មវិធី WMC 2020 នាទីក្រុងបាសេឡូណាប្រទេសអេស្បាញនោះមានដូចជាក្រុមហ៊ុន Erricson, LG, NVIDA និង ZTE ផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនទាំងនោះនឹងយកវិធីការបង្ហាញខ្លួនវត្តមានផលិតផលជំនាន់ថ្មីរបស់ខ្លួនតាមរយៈការផ្សាយផ្ទាល់លើបណ្តាញសង្គមឬប្រព័ន្ធអនឡាញនានាជំនួសវិញហើយ Sony ក៏ដូចគ្នាដែរនឹងជ្រើសយកយូធូប ដើម្បីបង្ហាញវត្តមានរបស់ Xperia 1.1 របស់ខ្លួន៕

អត្ថបទ៖ ស៊ុនលី

 

Share This Post: