បច្ចេកវិទ្យា

លេចធ្លាយផ្ទាំងពាណិជ្ជកម្មរបស់ Galaxy S20 series មុនការប្រកាសជាផ្លូវការ

BY
Khmernote Media
February 11, 2020

ខណៈដែល Galaxy S20 ជិតនឹងបង្ហាញខ្លួនជាផ្លូវការទៅហើយនោះ គណនេយ្យអ្នកជំនាញខាងព័ត៌មានបែកធ្លាយ ដែលមានឈ្មោះថា Evan Blass បានធ្វើការបង្ហោះ tweet ជាបន្តបន្ទាប់បន្ថែមអំពីសមត្ថភាព និងមុខងារជាច្រើនរបស់ស្មាតហ្វូននេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺរូបភាពបែបផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនសន្លឹក។ ជាមួយជម្រើសដល់ទៅ៣ពណ៌ ដែលមានពណ៌ខ្មៅ ពណ៌ផ្ទៃមេឃ និងពណ៌ផ្កាឈូក។

ក្រុម Galaxy S20, Galaxy S20 Plus និង Galaxy S20 Ultra មានកាម៉េរាទំហំខុសគ្នាទាំងអស់ដោយតាមរូបភាពគេមើលឃើញថា Galaxy S20 និង S20 Plus មានកំរិតកាមេរ៉ាក្រោយទំហំ 64MP ដូចគ្នា ចំណែកឯ Galaxy S20 Ultra វិញគ្រាន់តែកាម៉េរ៉ាស៊េលហ្វីរបស់វាគឺទំហំរហូតទៅដល់ 40MP ទៅហើយចំណែកកាម៉េរាខាងក្រោយ៣គ្រាប់មានទំហំ 108MP wide-angle, 48MP telephoto  និង 12MP ultra-wide។

ចំពោះបច្ចេកវិទ្យាអ៊ិនធឺណេត 5G វិញយើងអាចមើលឃើញយ៉ាងច្បាស់ថា Galaxy S20 Ultra គឺជាម៉ូដេលដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់បទពិសោធនេះទៅកាន់អតិថិជនរបស់ខ្លួនប៉ុន្តែមិនទាន់អាចបញ្ជាក់ច្បាស់ទេថា២ក្រុមទៀតនឹងមានបច្ចេកវិទ្យានេះដែរឬយ៉ាងណានោះទេ៕

អត្ថបទ៖ ស៊ុនលី

Share This Post: