បច្ចេកវិទ្យា

realme បានប្រកាសជាផ្លួវការថានឹងដាក់បង្ហាញផលិតផលថ្មីគឺ realme x50 ដោយបំពាក់ 5G មុនគេបង្អស់

BY
Khmernote Media
February 11, 2020

realme ដែលជាម៉ាកសញ្ញាស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតបានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផល 5G ថ្មីជាមួយនឹងប្រធានបទ «ល្បឿននៃអនាគត» នៅក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ2020 (MWC) ក្នុង ទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញនៅម៉ោង 9:30 ព្រឹកថ្ងៃទី 24 ខែកុម្ភៈ (UTC + 01:00) ខាងមុខនេះ ។ កំពូលស្មាតហ្វូន 5G ដំបូងបង្អស់របស់ realme X50 Pro 5G នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើគេហទំព័រនៅពេលឆាប់នេះៗ។

នេះសបញ្ជាក់ឱ្យឃើញថា ម៉ាកសញ្ញាស្មាតហ្វូន realme នឹងបង្ហាញខ្លួនជាប្រវត្តិសាស្រ្តជាលើកដំបូងក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ (MWC) ដែលជាការតាំងពិព័រណ៍ទូរស័ព្ទដ៏ធំនៅក្នុងឧស្សាហកម្មសារគមនាគមន៍លំដាប់ពិភពលោក។ ក្នុងនាមជាអ្នកពេញនិយមនៃ 5G ទូទាំងពិភពលោក ក្រុមហ៊ុន realme ដែលប្រកាន់ខ្ជាប់នូវទស្សនវិស័យ “dare to leap” នឹងបង្ហាញស្មាតហ្វូន 5G ដំបូងរបស់ខ្លួនគឺ realme X50 Pro 5G បំពាក់ដោយបន្ទះឈីបដំបូងនៃឈីប Qualcomm Snapdragon 865 5G ដែលដាក់នៅលើស្មាតហ្វូន ។ ក្រុមហ៊ុន realme នឹងបន្តផ្ដល់ភាពភ្ញាក់ផ្អើលដល់អតិថិជនលើសពីការរំពឹងទុក។

រូបភាពផ្សព្វផ្សាយពាណិជ្ជកម្មជាផ្លូវការ បង្ហាញពី realme X50 Pro 5G

ស្មាតហ្វូន 5G ដំបូងបង្អស់ដែលបំពាក់ដោយឈីប Snapdragon 865 5G នឹងត្រូវដាក់ឱ្យដំណើរការឆាប់ៗនេះ

នៅក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យា Qualcomm Snapdragon លើកទី 4 ដែលបានធ្វើឡើងនៅចុងឆ្នាំនេះ ក្រុមហ៊ុន Qualcomm បានប្រកាសថា realme នឹងក្លាយជាម៉ាកស្មាតហ្វូនដំបូងបង្អស់មួយក្នុងចំណោមស្វាតហ្វូនទាំងអស់ដែលបានបំពាក់ប្រព័ន Snapdragon 765G និង Snapdragon 865 5G មុនគេបង្អស់។ ជាងនេះទៅទៀត នៅថ្ងៃទី 7 ខែ មករា ឆ្នាំ 2020 ស្មាតហ្វូន 5G ដំបូងបង្អស់របស់ realme ដែលបំពាក់ដោយប្រព័ន្ធ Snapdragon 765G “5G Youth flagship” នោះ បានដាក់លក់ម៉ូឌែល realme X50 5G ជាផ្លូវការនៅប្រទេសចិនហើយ។ ផលិតផលទាំងអស់សុទ្ធតែទទួលបានការគាំទ្រនិងកោតសរសើរពីអតិថិជន។
ក្រុមហ៊ុន realme កំពុងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ចេញស្នាដៃជាលើកដំបូងនៅ ក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ (MWC)។ ក្រុមហ៊ុន realme នឹងនាំមកនូវផលិតផលដ៏ពិសេសមួយគឺ realme X50 Pro 5G ដែលជាផលិតផលស្មាតហ្វូន 5G ដំបូងបង្អស់ របស់ខ្លួនដែលភ្ជាប់មកជាមួយបន្ទះឈីបជំនាន់ចុងក្រោយនៃប្រព័ន្ធ Snapdragon 865 5G ។

ដ្បិតថាជាម៉ាកយីហោវ័យក្មេងមែនពិត ប៉ុន្តែក្រុហ៊ុន realme បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីក្លាយជាម៉ាកស្មាតហ្វូនដំបូងបង្អស់ដែលបំពាក់បន្ទះឈីប Qualcomm Snapdragon 865 5G ដែលនេះមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន realme បានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាញ ផ្គត់ផ្គង់ដែលតំណាងដោយក្រុមហ៊ុន Qualcomm ដែលអាចផ្តល់ជូនអតិថិជនទូទាំង ពិភពលោកនូវបច្ចេកវិទ្យានិងផលិតផលទំនើបបំផុត។

realme នឹងខិតខំដើម្បីក្លាយជាម៉ាកបច្ចេកវិទ្យាដែលប្រកាន់ខ្ជាប់នូវទស្សនវិស័យ “Dare to Leap” ហើយនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ (MWC) ក្នុងនាមជាម៉ាកសញ្ញាឈានមុខគេលំដាប់ពិភពលោក។

ចាប់តាំងពីការបង្ហាញខ្លួនជាសាធារណៈមក realme បានរីកចម្រើនជាមួយនឹងគំនិត “Dare to Leap” និងផលិតផលស្មាតហ្វូនដែលមានការប្រកួតប្រជែងខ្ពស់។ យោងតាមស្ថិតិពិភពលោកដែលបានរាយការណ៍ដោយ Counterpoint បានឱ្យដឹងថា ការនាំចេញស្មាតហ្វូន realme សរុបនៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2019 មានចំនួន លើសពី 10 លានគ្រឿង រហូតជាប់ចំណាត់ថ្នាក់ទី ៧ បើប្រៀបជាមួយទីផ្សារទូរស័ព្ទ កំពូលៗនៅជុំវិញពិភពលោក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2018 realme មានអត្រាកំណើនរហូតដល់ 808% ហើយបានក្លាយជាយីហោស្មាតហ្វូនដែល មានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរ realme ដែលជាយីហោផ្តោតលើទីផ្សាពិភពលោកកំពុងចារាចរណ៍យ៉ាងសកម្មនៅលើទីផ្សារ ធំៗចំនួន ២៥ នៅទូទាំងពិភពលោករួមមានប្រទេស ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ រុស្ស៊ី មជ្ឈិមបូព៌ា និង អឺរ៉ុបជាដើម។ នេះសបញ្ជាក់ឱ្យឃើញថា realme កំពុងមានឈ្មោះល្បីល្បាញ ពាសពេញពិភពលោក។

(2) Official Poster of realme’s Debut at MWC

នៅឆ្នាំ 2020 នេះ realme នឹងដើរតួជា “អ្នកពេញនិយមនៃពិភពបច្ចេកវិទ្យា និងកម្សាន្ត”។ ទន្ទឹមនឹងនេះដែរ realme បានយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អតិថិជនវ័យក្មេងយ៉ាងពិសេស។ ជាមួយនឹងម៉ាស៊ីនភ្លោះនៃស្មាតហ្វូននិងAloT ក្រុមហ៊ុន realme នឹងបង្កើតជីវិតបែបទាន់សម័យនិងឆ្លាតវៃដែលពេញនិយមបំផុត។ ជាងនេះទៅទៀត realme យល់ពីតម្រូវការអតិថិជនវ័យក្មេង ហើយផ្តល់ជូនផលិតផលបច្ចេកវិទ្យាយ៉ាងទាន់សម័យជាមួយនឹងបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក។

នៅពេលនេះ realme នឹងបង្ហាញខ្លួនជាយីហោស្មាតហ្វូនឈានមុខគេនៅក្នុងសមាជទូរស័ព្ទ ពិភពលោកប្រចាំឆ្នាំ 2020 (MWC) ដែលជាព្រឹត្តិការណ៍ដ៏ធំនៅក្នុងឧស្សាហកម្ម សារគមនាគមន៍អន្តរជាតិ។ ក្នុងនាមជាម៉ាកយីហោវ័យក្មេង realme នឹងបង្ហាញសក្ដានុពលរបស់ខ្លួនថាជា «ក្លាយជាអ្នកនិយមបច្ចេកវិទ្យាយ៉ាងទាន់សម័យ» ដែលមិនត្រឹមតែជាជំហានដ៏ធំមួយក្នុងការកសាងម៉ាកយីហោ realme ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចាប់ផ្តើមដ៏សំខាន់ជាមួយនឹងជំហានថ្មីរបស់ realme ក្នុងបេសកកម្មនៅឆ្នាំ 2020 នេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណរភ្ជាប់នេះ៖ https://www.facebook.com/realmeCambodia/

—ជាចុងក្រោយ—

អំពី realme

realme គឺជាម៉ាកបច្ចេកវិទ្យាមួយដែលមានជំនាញក្នុងការផ្តល់នូវផលិតផលនិងសេវាកម្ម បច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ជាមួយនឹងបទពិសោធន៏ទស្សនវិស័យ Dare-to-Leap។ យីហោនេះត្រូវ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី 4 ខែឧសភាឆ្នាំ 2018 ដោយស្ថាបនិករបស់ខ្លួនឈ្មោះ Sky Li រួមជាមួយយុវជនមួយក្រុមដែលមានបទពិសោធន៍សម្បូរបែបនៅក្នុងឧស្សាហកម្មស្មាតហ្វូន។ ក្រុមហ៊ុន realme បានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

បើយោងតាម គេហទំព័រ Counterpoint, realme បានក្លាយជាម៉ាកយីហោស្មាតហ្វូនលំដាប់ពិភពលោក និងបានជាប់លំដាប់លេខ រៀងទី 7 នៅត្រីមាសទី 3 ឆ្នាំ 2019 ។ ទន្ទឹមនឹងនេះដែរ realme មានចំនួនអ្នកប្រើប្រាស់កើនឡើងរហូតដល់ ២៥ លាននាក់ឯណោះក្នុងពេលបច្ចុប្បន្ន ដែលជាហេតុធ្វើឱ្យ realme ក្លាយជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតលំដាប់ពិភពលោក។

realme បានពង្រីកទីផ្សារជាសកលរហូតដល់ 25 ទីផ្សារដូចជា ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ អឺរ៉ុប រុស្ស៊ី ប៉ាគីស្ថាន និង អាហ្វ្រិកជាដើម៕

Share This Post: