បច្ចេកវិទ្យា

Galaxy S20 បង្ហាញខ្លួនជាផ្លូវការ មានរហូតដល់៣ម៉ូដែល

BY
autoadmin
February 12, 2020

ក្រុមហ៊ុន SAMSUNG ទើបតែបានប្រកាសពីទូរស័ព្ទស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួនគឺ Galaxy S20, Galaxy S20 Plus និង Galaxy S20 Ultra កាលពីយប់មិញនេះ។ តាមលក្ខណៈបច្ចេកទេសក្រុមហ៊ុន SAMSUNG កំពុងបន្ថែម “5G” ទៅលើឈ្មោះទូរស័ព្ទទាំង ៣ម៉ូដែលនេះ ព្រោះទូរស័ព្ទនីមួយៗនឹងគាំទ្រដល់ប្រព័ន្ធ 5G នៅសហរដ្ឋអាមេរិក និងក៏ដូចជាទីផ្សារជ្រើសរើសផ្សេងទៀត។ ស្មាតហ្វូនទាំងនេះអាចនឹងមានលក់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ជាមួយតម្លៃចាប់ពី ៩៩៩.៩៩ ដុល្លារ ដល់ ១,៥៩៩.៩៩ ដុល្លារអាមេរិក ហើយការកក់នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែកុម្ភៈ នេះតទៅ នៅទីផ្សារអាមេរិក។

ទាំងបីម៉ូដែលរបស់ត្រកូល Galaxy S20 មានអេក្រង់ដូចគ្នាជាមួយត្រកូល Galaxy S10 ដែរ ដោយមានកាមេរ៉ាមុខទំលុះអេក្រង់ ដែលតូចដូចជាងប្រជ្រុយមុន និងស្គេនក្រយៅដៃ ultrasonic លាក់នៅខាងក្រោមអេក្រង់។ ពួកវាក៏ទទួលបានការធ្វើឱ្យប្រសើរចំពោះផ្នែកអេក្រង់ ដោយវាបានដំឡើងល្បឿនអេក្រង់ដល់ 120Hz Quad HD + Dynamic AMOLED 2X Infinity-O ដែលសាកសមបំផុតសម្រាប់អ្នកចូលចិត្តលេងហ្គេម។ ម៉ូដែល S20 ធម្មតា មានអេក្រង់ទំហំ ៦.២ អ៊ីញ (563ppi), S20+ មានអេក្រង់ ៦.៧ អ៊ីញ (525ppi) ហើយ S20 Ultra មានអេក្រង់ ៦.៩ អ៊ីញ (511ppi)។ ស៊េរីថ្មីទាំង ៣ ម៉ូដែល គាំទ្រ HDR 10+ ដូចជាត្រកូលទូរស័ព្ទ Galaxy S10 ដែរ ។

S20 ធម្មតា មានទំហំ ១៥១.៧ x ៦៩.១ x ៧.៩ មម, S20+ មានទំហំ ១៦១.៩ x ៧៣.៧ x ៧.៨ មម និង S20 Ultra មានទំហំ ១៦៦.៩ x ៧៦ x ៨.៨ មម។ S20 និង S20+ មានទំហំប៉ុន S10 និង S10+ ប៉ុន្តែលើកលែងត្រង់ S20 ក្រាស់ជាងមុន ដោយសារកាមេរ៉ាកាន់តែប្រសើរជាងមុន។ ទូរស័ព្ទទាំងអស់មានសមត្ថភាពធន់នឹងទឹកកម្រិត IP68 មានន័យថា ពួកវាអាចធន់នឹងការចុះអាង ចុះឡាបូទឹក បានយ៉ាងងាយ ហើយមិនចូលធូលីនោះទេ។ ទូរស័ព្ទស៊េរីថ្មីទាំងនេះមាន ៤ពណ៌ ឱ្យជ្រើសរើសដូចជា៖ ផ្កាឈូក Cloud Pink, ផ្ទៃមេឃ Cloud Blue, ប្រផេះ Cosmic Gray និងខ្មៅ Cosmic Black ។

– S20 មានកាមេរ៉ាក្រោយចំនួន ៣គ្រាប់ ដូចជា៖ Telephoto ទំហំ 64MP F2.0, Wide 12MP F1.8 និង Ultrawide 12MP F2.2។ លើសពីនេះទៀត វាមានឡេន auto-focus ស្វ័យប្រវត្តិទំហំ 10MP F2.2 នៅខាងមុខ។

– S20+ មានកាមេរ៉ាក្រោយ ៤គ្រាប់ ដូចជា៖ Telephoto ទំហំ 64MP F2.0, Wide 12MP F1.8 និង Ultrawide 12MP F2.2 បូកនឹងកាមេរ៉ា 3D (ToF) ដែលជួយភារកិច្ចដូចជា AR និងដោះសោមុខលឿនជាងមុន ។ S20+ មានឡេន auto-focus ស្វ័យប្រវត្តិទំហំ 10MP F2.2 នៅខាងមុខដូច S20 ដែរ។

– S20 Ultra មានកាមេរ៉ាក្រោយ ៤គ្រាប់ ដូចជា៖ Telephoto ទំហំ 48MP F3.5, Wide 108MP F1.8 និង Ultrawide 12MP F2.2 និងកាមេរ៉ា Depth Sensor ។ S20 Ultra ក៏មានកាមេរ៉ាមុខល្អប្រសើរផងដែរ ដោយមានទំហំ 40MP F2.2 មានមុខងារថត auto-focus ៕

អត្ថបទ៖ លីដា

Share This Post: