បច្ចេកវិទ្យា

SAMSUNG ប្រកាសពី Galaxy Z Flip ដែលជាស្មាតហ្វូនបត់តូចប៉ុនកាបូបលុយយ៉ាងថ្មីសន្លាង

BY
autoadmin
February 12, 2020

Samsung Galaxy Z Flip ស្ទើរតែឆក់យកការចាប់អារម្មណ៍ពីទូរស័ព្ទ Galaxy S20 ព្រោះតែវាជាទូរស័ព្ទទី២ របស់ SAMSUNG ដែលមានអេក្រង់អាចបត់បានយ៉ាងទំនើប ប៉ុន្តែទំហំលុយយ៉ាងគួរឱ្យស្រឡាញ់។ ស្មាតហ្វូន Z Flip មានភាពខុសប្លែកពី Galaxy Fold ដោយសារអេក្រង់បត់របស់វាត្រូវបានពង្រឹងបន្ថែម ហើយពេលបត់ចូលវាមានទំហំតូច និងពេលលាតចេញមានទំហំប៉ុនស្មាតហ្វូនធម្មតាប៉ុណ្ណោះ។ ចំណែក Galaxy Fold ពេលបត់មានទំហំប៉ុនស្មាតហ្វូន ហើយពេលលាតចេញគឺទំហំប៉ុន Tablet ឯណោះ។ ពោលគឺ Z Flip មានរូបរាងតូច ដោយមានអេក្រង់ទំហំ 6.7អ៊ីញ Dynamic AMOLED (22:9) នៅពីក្នុង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺវាបំពាក់ Ultra Thin Glass layer នៅពីលើអេក្រង់នោះ ដូច្នេះវាគួរតែមានភាពធន់ជាមួយនឹងស្មាមកោសផ្សេងៗ។ គុណភាពបង្ហាញរូបភាពរបស់វាគឺ 1080 x 2636px ដែលធំជាង Motorola Razr រហូតដល់ទៅ 50% ។ ទូរស័ព្ទ Galaxy Z Flip ក៏មានអេក្រង់ Super AMOLED បន្ទាប់បន្សំ 1.1អ៊ីញ នៅខាងក្រៅ ដែលវានឹងបង្ហាញ notification ពីក្នុងស្មាតហ្វូនឱ្យអ្នកយ៉ាងងាយស្រួល។ វាដើរដោយ Snapdragon 855+ ដែលជាបន្ទះឈីបទំនើបចុងក្រោយបំផុត។ ទំហំផ្ទុករបស់វាមាន 2 ឱ្យជ្រើសរើសគឺ 8GB និង 256GB (UFS 3.0 storage)។ កាមេរ៉ាសំខាន់នៅខាងក្រៅទំហំ 12MP កម្រិត f/1.8 aperture និង 1.4µm pixels ។ Z Flip ក៏មាន Ultrawide ទំហំ 12MP កម្រិត F/2.2 aperture ផងដែរ។

កាន់តែពិសេសជាងនេះទៀតគឺកាមេរ៉ាខាងក្នុងរបស់វា មានទំហំ 10MP កម្រិត f/2.4 aperture ដូចត្រកូល Galaxy S10 ថ្វីបើវាជាប្រភេទបត់ក៏ដោយ។ Galaxy Z Flip មានថាមពលថ្ម 3,300 mAh ប៉ុន្តែល្បឿនសាកថ្មគឺ 15W មិនមែន fast-charge នោះទេ។ មុខងារគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមាន៖ ឧបករណ៍បំពងសម្លេងស្តេរ៉េអូ AKG, សាកឥតខ្សែ និងប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយ One UI 2.0 ។ Galaxy Z Flip នឹងមានលក់ចាប់ពីថ្ងៃទី14 ខែកុម្ភៈ ក្នុងតម្លៃ $1,380 និងមាន 3ពណ៌ គឺ ខ្មៅរលោង, ស្វាយរលោង និងទឹកមាស៕

អត្ថបទ៖ លីដា

Share This Post: