បច្ចេកវិទ្យា

Samsung ទម្លាក់ថ្លៃ Galaxy S10 series យ៉ាងច្រើន ក្រោយពេល S20 series បង្ហាញខ្លួន

BY
Khmernote Media
February 12, 2020

វាអាចជារឿងធម្មតាសម្រាប់ទីផ្សារស្មាតហ្វូនជំនាន់ចាស់ទាំងឡាយនឹងត្រូវធ្លាក់ថ្លៃពេលដែលជំនាន់ថ្មីរបស់ខ្លួនមានវត្តមានចូលទីផ្សារ ហើយជាក់ស្តែងសម្រាប់ Galaxy S10 នៅពេលនេះ ក្រោយការបង្ហាញខ្លួនរបស់ Galaxy S20 series ក្រុមហ៊ុន Samsung បានធ្វើការទម្លាក់ថ្លៃដល់ទៅ២០០ដុល្លារពីតម្លៃដើម ហើយទីផ្សារអាមេរិកគឺជាកន្លែងដែលមានការធ្លាក់ថ្លៃនេះមុនគេ។

ក្រុមហ៊ុន Samsung របស់អាមេរិកបានប្រកាសថា តម្លៃមិនទាន់ដោះសោរឬ unlocked សម្រាប់ម៉ូដែល Galaxy S10e, Galaxy S10 និង Galaxy S10+ ជាមួយនឹងអង្គចងចាំទំហំ 128GB នឹងធ្លាក់មកតម្លៃត្រឹមតែ៥៤៩ដុល្លារ ៧៤៩ដុល្លារ និង៨៤៩ដុល្លារ ប៉ុណ្ណោះក្នុងមួយគ្រឿងហើយមិនត្រឹមតែប៉ុណ្ណោះសម្រាប់ម៉ូដែលដែលមានអង្គចងចាំ 256GB នៃម៉ូដែល Galaxy S10e នោះក៏ធ្លាក់ថ្លៃប្រមាណជា២០០ដុល្លារដូចគ្នាដែរគឺត្រឹមតែ៦៤៩ដុល្លារប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តីបើអ្នកមិនមែនជាអតិថិជនរបស់ Samsung ក្តី ប៉ុន្តែសម្រាប់បច្ចេកវិទ្យាចុងក្រោយហើយមានតម្លៃធូរថ្លៃបែបនេះអ្នកប្រហែលជាត្រូវសម្រេចចិត្តឡើងវិញ ចំពោះស្មាតហ្វូនទាំងនេះជាពិសេសនៅពេលដែលមានការអះអាងពីក្រុមហ៊ុនដែរថា Galaxy S10 គ្រប់ម៉ូដែលក៏នឹងអាចអាប់ដេតប្រើប្រាស់ទៅប្រព័ន្ធដំណើរការរបស់ Galaxy S20 ជំនាន់ថ្មីផងដែរបូករួមជាពិសេសគឺកម្មវិធីថតវិដេអូ និងមុខងារ Pro Video mode នោះផងដែរ៕

អត្ថបទ៖ ស៊ុនលី

Share This Post: