ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    យូប៊ីន និងវ៉ៃហាំង ចាប់ដៃគ្នាសម្តែងក្នុងសាច់រឿងថ្មីឆ្លុះបញ្ចាំងពីរសជាតិនៃជីវិត

    BY Khmernote Media February 13, 2020
    យូប៊ីន និងវ៉ៃហាំង ចាប់ដៃគ្នាសម្តែងក្នុងសាច់រឿងថ្មីឆ្លុះបញ្ចាំងពីរសជាតិនៃជីវិត

    តារាសម្តែងជួរមុខរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន កញ្ញា ស៊ីន យូប៊ីន និងលោកខាត់ វ៉ៃហាំង បានគ្រងតំណែងជាតួឯករួមគ្នាម្តងទៀត នៅក្នុងរឿងភាគខ្មែរថ្មីមួយទៀត គឺរឿង «បំណុលម្តាយ»។ ជាមួួយនឹងអត្ថន័យនៃសាច់រឿងមួយនេះ គឺមានលក្ខណៈខុសគ្នា និងប្លែកទាំងការសម្តែងសម្រាប់តារាទាំង២នេះ។

    សម្រាប់វត្តមានក្នុងខ្សែភាពយន្តភាគខ្មែរថ្មីសន្លាងមួយនេះ យូ ប៊ីន ត្រូវបានដើរតួសម្តែងជា នាង ធារី ជាកូនស្រី របស់មីង ខុម និងតាទុយ ដែលមានជីវភាពក្រីក្រ ក៏ព្រោះតែម្តាយជំពាក់បំណុលគេជុំទិស ព្រោះតែល្បែងស៊ីសង។ ចំណែកឪពុកវិញ មួយថ្ងៃៗគិតតែផឹកស្រា មិនខ្វល់ពីរឿងរកលុយ ចិញ្ចឹមប្រពន្ធកូន។ រីឯ លោក វ៉ៃ ហាំង ជាតួ នាយសុភក្រ កូនប្រុសថៅកែរោងម៉ាស៊ីនស្រូវនៅស្រុកស្រែ។ ជាមួយនឹងការសម្តែងជាតួអង្គបែបអ្នករស់នៅជនបទនេះដែរ គឺហាក់ដូចជាធ្វើឱ្យពួកគេក្លាយជាតួអង្គថ្មី ខុសពីមុន។ មួយវិញទៀត កញ្ញា យូ ប៊ីន ត្រូវសម្តែងជាតួអង្គកម្សត់ មានការប្រឹងប្រែងក្នុងជីវិត ដែលជាកូនស្រីត្រូវមករ៉ាប់រងបំណុលរបស់ម្តាយ។

    ដើម្បីដឹងថា តើដំណើរសាច់រឿងយ៉ាងដូចម្តេច ទើបរុញច្រានឱ្យកំឡោះសង្ហាស្រុកស្រែ ជួបនិងនារីក្រីក្រ ធារី ម្នាក់នេះ បានជួបគ្នា? ហើយថាតើ មានឈុតឆាកល្អបែបណានោះ សូមទស្សនិកជនកុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅក្នុងរឿង បំណុលម្តាយ ដែលនឹងចាប់ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់ តទៅ៕

    សូមទស្សនាវីដេអូខាងក្រោម៖

    https://www.facebook.com/PNNDramaFanClub/videos/198044757983639/?v=198044757983639

    Share This Post:
    MPO4D jitutoto mpo4d Mpoplay