សុខភាព

អ្នកជំនាញ៖ ការពារវីរុស Covid-19 កញ្ចក់ទូរស័ព្ទក៏គួរ​សម្អាតដែរ

BY
Khmernote Media
February 13, 2020

មន្ត្រី​សុខាភិបាល​សិង្ហបុរី​បាននិយាយថា​​ដើម្បីការពារកុំឲ្យឆ្លងវីរុសកូរ៉ូណាថ្មី​​ (Covid-19) គ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្នទៅលើវត្ថុប្រើប្រាស់ដែលប៉ះពាល់​ញឹកញាប់នៅទីសាធារណៈរួមទាំងទូរស័ព្ទដៃរបស់​យើង​ផងដែរ។ នៅក្នុងសន្និសីទកាសែតកាល​ពីថ្ងៃទី១២​ ខែកុម្ភៈ លោក Kenneth Mak ប្រធានផ្នែកសេវាកម្មវេជ្ជសាស្រ្តនៃក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានណែនាំឲ្យប្រជាជនខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនឲ្យបានល្អដើម្បីចៀសវាងការឆ្លងវីរុសកូរ៉ូណាថ្មី​នេះ។

លោកបានបញ្ជាក់ទៀតថា ការការពារដ៏ល្អបំផុតគឺការលាងដៃជាមួយនឹង​សាប៊ូឲ្យបានញឹកញាប់ និងប្រុងប្រយ័ត្នទៅលើវត្ថុដែលប្រើប្រាស់ញឹកញាប់ក្នុងទីសាធារណៈ​​រួមទាំងទូរសព្ទដៃផងដែរ។ នៅ​លើ​ទូរស័ព្ទ​ដៃ គឺ​លោក​សម្ដៅលើ​ការសម្អាត​លើកញ្ចក់ទូរសព្ទនេះតែម្ដង​។​ ចំណែក​អ្នកដែលឈឺលោកថា​គួរតែទៅពិនិត្យឲ្យបានត្រឹមត្រូវ និងចៀសវាសការពិនិត្យដោយវេជ្ជបណ្ឌិតច្រើននាក់ដែលនាំឲ្យពិបាកក្នុងការវិនិច្ឆ័យរោគ។

គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងមានរហូតដល់ជាង​ ៦០ ០០០នាក់ និងអ្នកស្លាប់ជាង ១​ ៣០០នាក់​ដែលអ្នកឆ្លងនៅប្រទេសសិង្ហបុរីមានចំនួន ៥០ករណី ក្នុងនោះមានអ្នកជាសះស្បើយ ១៥នាក់ និង ៣៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: