បច្ចេកវិទ្យា

iPhone 12 អាចនឹងត្រូវពន្យាពេលបង្ហាញខ្លួន ដោយសារតែវីរុសកូរ៉ូណា

BY
Khmernote Media
February 13, 2020

ជាធម្មតានៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យារៀងរាល់ឆ្នាំក្នុងខែកញ្ញា iPhone ជំនាន់ថ្មីនឹងអាចបង្ហាញខ្លួនជាផ្លូវការមិនខាន ប៉ុន្តែសម្រាប់ឆ្នាំនេះ iPhone 12 និង iPhone 12 Plus ត្រូវបានគេសង្ស័យថានឹងអាចជួបប្រទះបញ្ហាពន្យា។ តើអ្វីជាមូលហេតុដែលនាំឲ្យទៅដល់ការពន្យាពេលបែបនេះ?

គ្រប់គ្នាបានដឹងហើយថាមួយរយៈចុងក្រោយនេះវីរុសកូរ៉ូណាកំពុងរាតត្បាត ដែលធ្វើឲ្យរោងចក្រធំៗនៅប្រទេសចិនសម្រេចចិត្តផ្អាកការងារហើយក្នុងនោះបានទាំងធ្វើឲ្យព្រឹត្តិការណ៍ MWC 2020 នៅទីក្រុងបាសេឡូណា នោះក៏ប្រឈមមុខនឹងការដំណើរការផងដែរ។ លើសពីនេះអ្វីដែល DigiTimes ទើបតែទទួលបាន និងយកមកចេញផ្សាយនោះ គឺថាសូម្បីតែក្រុមហ៊ុន Apple ក៏បានបញ្ចប់ក្រុមការងារវិស្វកម្មរបស់ខ្លួនទាំងឡាយមកកាន់ប្រទេសចិនផងដែរ។

ក្នុងនោះគេជឿជាក់ទៀតថា ក្រុមការងារវិស្វកម្មនោះ គឺជាក្រុមដែលមានឈ្មោះថា Engineering Validation Test (EVT) ដែលត្រូវបានគេស្គាល់ថា ជាក្រុមជំនាញក្នុងការអភិវឌ្ឍដំណាក់កាលចុងក្រោយនៃការឌីសាញម៉ូដែល iPhone 12។ នេះហាក់ដូចជាមូលហេតុតែមួយគត់ ដែលធ្វើឲ្យដំណើរការដែលក្រុមហ៊ុនចាំបាច់ត្រូវចាប់ផ្តើមការងាររបស់ខ្លួននៅពាក់កណ្តាលខែមិថុនា និងខែសីហា ដើម្បីត្រៀមខ្លួនបង្ហាញខ្លួនក្នុងខែកញ្ញានោះនឹងត្រូវលើកពេលវេលាកាន់តែយូរជាងនេះរហូតដល់ពេលដែលក្រុមការងារ EVT នេះអាចត្រឡប់មកវិញជាមុនសិន៕

អត្ថបទ៖ ស៊ុនលី

Share This Post: