សុខភាព

រូបភាព​ដំបូង​របស់​វីរុសកូរ៉ូណាថ្មី ឬ COVID-19 បាន​បញ្ចេញជាសាធារណៈ

BY
Khmernote Media
February 14, 2020

រូបភាព​វីរុស​កូរ៉ូណាថ្មី ឬCOVID-19 ត្រូវ​បាន​មន្ទីរពិសោធន៍ Rocky Mountain (RML)​នៃវិទ្យាស្ថានជាតិ​ជំងឺឆ្លង និង​អាលែកហ្ស៊ីរបស់​សហរដ្ឋអាមេរិក​ បានបង្ហាញ​ជាសារណៈកាលពី​ម្សិល​មិញ ដែលនេះ​ថាជា​រូបភាពផ្សព្វ​ផ្សាយ​ដំបូង​នៃវីរុសនេះ។

មន្ទីរ​ពិសោធន៍ខាង​លើ​បាន​ផលិត​រូបភាព​វីរុស​កូរ៉ូណាថ្មី ឬឈ្មោះ​ថ្មីហៅថា​COVID-19 នេះ​​តាំងពី​ថ្ងៃទី​១១ ខែកុម្ភៈ និងទើប​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិល​មិញ។​ វីរុសកូរ៉ូណាថ្មី ឬឈ្មោះ​ថ្មីហៅថា​COVID-19 គឺមានទំហំតូចមែនទែន ដែលមិនអាច​មើល​ឃើញ​ដោយ​មីក្រូស្កុបធម្មតានោះទេ​។ ក្រុម​អ្នក​ពិសោធន៍បានយកគំរូវីរុសមក​ផលិត​ជា​រូបភាព និង​បាន​​ធ្វើ​ឲ្យ​មានការ​មើលឃើញ​វីរុសដោយ​ដាក់​ពណ៌រូបភាព​តាម​បច្ចេកទេសវេជ្ជសាស្រ្ត។​

ប្រភព៖ NIAID-RML

រូបរាង​របស់​វីរុសកូរ៉ូណាថ្មី ឬCOVID-19 នេះ​ស្រដៀងទៅនឹង​វីរុស MERS-Cov ដែលកើតនៅ​មជ្ឈឹមបូព៌ា​កាលពី​ឆ្នាំ២០១២ និងក៏ស្រដៀងទៅ​នឹងវីរុស SARS-CoV ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ២០០២ ដែរ។

បើ​តាម​អ្នកជំនាញ​ វីរុស​ទាំងបីប្រ​ភេទនេះស្ថិត​ក្នុង​ត្រកូល​ Coronavirus ដែល​មាន​រូបរាង​មើល​ទៅគឺ​​ស្រដៀងគ្នា​បែបនេះ។​

ប្រភព៖ NIAID-RML

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

 

Share This Post: