សិល្បៈ

តារាកំប្លែង នាយ ចាប ចៀន សុំឲ្យសម្តេចតេជោ ហ៊ុន សែន មេត្តាជួយដល់តារាកំប្លែង នាយ ប៉ោយ ផង ព្រោះតែខូចក្រលៀនទាំងពីរ ហើយមានជីវភាពក្រីក្រថែមទៀត

BY
Khmernote Media
February 17, 2020

ជារឿងមួយគួរឲ្យអាណិតអាសូរ ដោយតារាកំប្លែង នាយ ប៉ោយ បានធ្លាក់ខ្លួនឈឺធ្ងន់រហូតខូចក្រលៀនទាំងពីរ ត្រូវចំណាយថវិកាច្រើន ខណៈដែលមានជីវភាពខ្វះខាត។ នេះបើយោងតាមការសម្ភាសន៍របស់ផេក សិល្បករកម្ពុជា នាយប៉ោយ ត្រូវទៅលាងឈាមមួយអាទិត្យ២ដង ហើយម្តងនោះត្រូវចំណាយខ្ទង់១០០ដុល្លារ នាយ ប៉ោយ បាននាយចាបចៀន ជួយអោយបានសម្តែងក្នុង កម្មវិធី​ផ្ទះ​សំណើច គ្រាន់បានថវិកាបន្តិចបន្តួចផ្សំគ្នាបានមួយពេលៗយកទៅព្យាបាលជម្ងឺ។

ដោយមានក្តីអាណិត នាយ ចាប ចៀន បានសំណូមពរឲ្យសម្តេចតេជោ ហ៊ុន សែន មេត្តាដល់តារាកំប្លែង នាយ ប៉ោយផង លោកថាមិនមែនសុំជាថវិកាអ្វីទេ គ្រាន់តែសុំអោយសម្តេចតេជោ ជួយអន្តរាគមស្វែងរកមន្ទីរពេទ្យណាដែលអាចជួយអោយ នាយប៉ោយ កាត់បន្ថយថវិកាក្នុងការលាងឈាម។ ដោយផេក សិល្បករកម្ពុជា បានសរសេររៀបរាប់ថា៖ “អាណិតណាស់ សូមជួយស៊ែរផងបងប្អូនអើយ តារាកំប្លែង នាយ ចាប ចៀន សុំអោយសម្តេចតេជោ ហ៊ុន សែន មេត្តាជួយដល់តារាកំប្លែង នាយ ប៉ោយផង ដោយសារខូចក្រលៀនទាំងពីរ និងមានជីវភាពក្រីក្រ សូមទស្សនាវិដេអូដូចតទៅ”៕

Share This Post: