សុខភាព

មន្ត្រីចិន៖ ​ថ្នាំប្រឆាំងជំងឺគ្រុនចាញ់មួយប្រភេទមានប្រសិទ្ធិភាពព្យាបាល COVID-19

BY
Khmernote Media
February 18, 2020

អ្នកជំនាញវេជ្ជសាស្រ្តចិនបានបញ្ជាក់នៅ​ថ្ងៃនេះថា​ថ្នាំ​ប្រឆាំងជំងឺគ្រុនចាញ់ម្យ៉ាងមានប្រ​សិទ្ធិភាព​លើការព្យាបាលជំងឺដែល​បង្កដោយ​វីរុសកូរ៉ូណាថ្មី ឬCOVID-19។ នេះបើតា​មការផ្សាយ​របស់សារព័ត៌មានចិន Xinhua នាល្ងាចនេះ។ ប្រភពខាងលើបន្តថា​លទ្ធផលនៃការធ្វើតេស្ត ព្យាបាលទៅលើមនុស្ស (Clinical trial) ចំពោះថ្នាំព្យាបាលជំងឺគ្រុន ចាញ់ គឺថ្នាំ Chloroquin Phosphate ពិតជា​មាន​ប្រសិទ្ធភាពព្យាបាល ជំងឺដែលបង្ក ដោយ វីរុស កូរ៉ូណា ថ្មី (COVID-19) ពិត ប្រាកដមែន។

លោក Sun Yanrong អនុប្រធាននៃ មជ្ឈមណ្ឌលជាតិ អភិវឌ្ឍន៍បច្ចេកទេស ជីវសាស្ត្រ របស់ប្រទេសចិន បានស្នើឲ្យពង្រីកការធ្វើតេស្តព្យាបាលលើមនុស្ស (Clinical trial) បន្ថែមទៀតតាមដែល អាចធ្វើ បាននឹងបានកាន់តែលឿនកាន់តែល្អ។

គួរបញ្ជាក់ថា ក្រៅពីថ្នាំនេះ មានថ្នាំប៉ុន្មានមុខផ្សេងទៀតត្រូវបានចាប់ផ្ដើមធ្វើ តេស្តព្យាបាល​លើ​មនុស្សចាប់​តាំងពី ខែមុនមកម្លេះ ប៉ុន្តែ​មិនទាន់មានការប្រកាសជាផ្លូវការណាមួយថាមានប្រសិទ្ធភាពនៅឡើង បើទោះបីជា អ្នកវិទ្យាសាស្ត្រចិនជឿថា វាពិតជាមានប្រសិទ្ធភាពព្យាបាលទៅលើជំងឺបង្កដោយវីរុសកូរ៉ូណាថ្មីនេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: