សិល្បៈ

សុគន្ធ ថេរ៉ាយុ ឆេះដុំមិនស្ទើរទេ ក្រោយត្រូវកង់បីឥណ្ឌា កៀររថយន្តខ្លួន ហើយបានត្រឹមលេីកដៃសំពះសុំទោស

BY
Khmernote Media
February 18, 2020

កាលពីពេលថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវវីដេអូមួយបង្ហាញសកម្មភាពដែលកង់បីឥណ្ឌា ជិះមិនប្រយ័ត្នបានងាកមកកៀររថយន្តLexus 570 របស់តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ នៅផ្នែកខាងស្ដាំ បណ្ដាលធ្វើឲ្យឆ្កូត ដោយហេតុការណ៍ នេះបានកើតឡើង កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក សុគន្ធ ថេរ៉ាយុ បានសរសេររៀបរាប់ថា៖ “ខ្ញុំអត់ដឹងនិយាយយ៉ាងម៉េចជាមួយអ្នកបេីកតុកៗអស់ហ្នឹងទេ​ អាងអីលេីកដៃសំពះសុំទោស​ ឡានខ្ញុំពីរបីគ្រឿងហេីយលោកបងតុកៗកៅឆាយរហូត​ ឆ្ងល់បេីកបរគ្មានយកគ្រាប់ភ្នែកមេីលឆ្វេង​ ស្តាំ​ មេីលក្រោយខ្លះទេហី​ ឡានគេថ្លៃៗណាស់មិនមែនទិញមកជិះហេីយអោយអ្នកឯងបេីកប៉ះហេីយចេះតែលេីកដៃសំពះសុំទោសនោះទេ​”៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

Share This Post: