បច្ចេកវិទ្យា

ស្ងាត់ៗ TCL សំងំផលិតស្មាតហ្វូន ដែលអាចពង្រីកអេក្រង់ឲ្យទៅជាថេប្លេតបាន

BY
Khmernote Media
February 19, 2020

បច្ចេកវិទ្យាដែលអាចធ្វើឲ្យស្មាតហ្វូនទំហំអេក្រង់ធំប៉ុនថេប្លេតអាចក្លាយទៅជាទំហំ ដែលតូចល្មមអាចដាក់ចូលក្នុងហោប៉ាវបានគឺជាក្តីសុបិន្តរបស់មនុស្សគ្រប់គ្នា ហើយជាក់ស្តែងចុងក្រោយនេះស្មាតហ្វូនម៉ូដែលបត់បានជាច្រើនរបស់ក្រុមហ៊ុនស្មាតហ្វូនទំនើបកំពុងបានក្លាយទៅជាគោលដៅនៃអតិថិជនទាំងឡាយលើទីផ្សារ។ កំពុងតែល្បីខ្លាំងបែបនេះសម្រាប់ស្មាតហ្វូនម៉ូដែលបត់បានពេលនេះគេជឿជាក់ថា ក្រុមហ៊ុន TCL កំពុងសំងំផលិតស្មាតហ្វូនថ្មីរបស់ខ្លួនដែលខុសពីម៉ូដែលទាំងនោះ។TCL នឹងប្រើប្រាស់បច្ចេកវិទ្យាអូសអេក្រង់ទាញចេញពីអេក្រង់ខ្លួនហើយក្លាយទៅជាកញ្ចក់ទំហំថេប្លេតជំនួសវិញ។

ព័ត៌មានចចាមអារ៉ាមមានទាំងរូបភាពទាំងស្រុងរបស់ TCL ជំនាន់ថ្មីនេះផងដែរ។ យើងអាចមើលឃើញថាវាមានរូបរាងជាស្មាតហ្វូនសាមញ្ញមួយនៅពេលដែលវាមិនទាន់ត្រូវបានអូសទាញចេញទៅថេប្លេត។ អេក្រង់អាចបញ្ជាក់ថា មានរាងកោងខ្លាំងនៅគែមហើយនៅជ្រុងស្តាំកែងខាងលើគឺជាកាម៉េរាភ្លោះនិងជាកន្លែងសម្រាប់ទាញអេក្រង់ទៅជាថេប្លេត។

អ្វីដែលគួរឲ្យឆ្ងល់នោះគឺថាមានការអះអាងថា ជាក់ស្តែង TCL មានផែនការរួចហើយក្នុងការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីនេះនៅឯកម្មវិធី MWC ប៉ុន្តែដោយសារកម្មវិធីនេះត្រូវបានលប់ចោលទៅវិញក្នុងទីក្រុងបាសេឡូណាកាលពីសប្តាហ៍មុននៅមកដល់ពេលនេះក្រុមហ៊ុនមិនទាន់បានធ្វើការប្រកាសសាជាថ្មីអំពីផែនការថ្មីរបស់ខ្លួននៅឡើយ៕

អត្ថបទ៖ ស៊ុនលី

 

Share This Post: