បច្ចេកវិទ្យា

លេចលឺដំណឹងថា iPad Pro ជំនាន់ថ្មីចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួនហើយ

BY
Khmernote Media
February 19, 2020

ទោះបីជាមិនទាន់ផ្លូវការនៅឡើយក្តី ប៉ុន្តែគេជឿជាក់ថា iPad Pro ជំនាន់ថ្មីនឹងបំពាក់មកជាមួយនឹងកាម៉េរាដល់ទៅ៣គ្រាប់ពីខាងក្រោយដូចទៅនឹងម៉ូដែល iPhone 11 Pro ដែរ។ បច្ចេកវិទ្យា premium iOS tablet ក៏ត្រូវបានគេដឹងដែរថា នឹងដាក់បញ្ចូលទៅជាមួយដែរ។ នេះមានន័យថា iPad Pro ជំនាន់ថ្មីនេះនឹងមានកាម៉េរាទំហំ 12MP wide មួយគ្រាប់កាម៉េរា 12MP telephoto មួយគ្រាប់ និង 12MP ultra-wide មួយគ្រាប់ផងដែរ។

sensor ប្រភេទ Time of Flight (ToF) គឺនឹងត្រូវដាក់ជំនួស ultra-wide ឬ telephoto camera សម្រាប់ថេប្លេតថ្មីនេះផងដែរ។ យោងតាមការចុះផ្សាយពីសំណាក់ Digitimes គេជឿជាក់ថា ផលិតកម្មរបស់ iPad Pro (2020) ទាំងទំហំអេក្រង់១១អ៊ិញ និង១២,៩អ៊ិញគឺត្រូវគេជឿជាក់ថា នឹងចាប់ផ្តើមធ្វើឡើងគិតចាប់ពីខែមិនានេះហើយ។ ម៉ូដែលជំនាន់ថ្មីនេះនឹងអាចបំពាក់ជាមួយនឹងឈីប A13X BIONIC CHIP ផងដែរ៕

អត្ថបទ៖ ស៊ុនលី

Share This Post: