សិល្បៈ

ផ្សងព្រេងគ្រប់ពេលវេលា គ្រប់ទីកន្លែងជាមួយនឹងរឿង “ដំណើរផ្សងព្រេងគ្មានព្រំដែន”

BY
Khmernote Media
February 19, 2020

សម្រាប់អ្នកដែលចូលចិត្តទស្សនារឿងបែបដំណើរកម្សាន្ត ការផ្សេងព្រេងពីកន្លែងមួយទៅកន្លែងមួយដែលពោរពេញទៅដោយឧបសគ្គពិបាកៗ និង ឆ្លងកាត់គ្រោះថ្នាក់ជាច្រើននោះ អ្នកនឹងពេញចិត្តជាក់ជាមិនខានជាមួយនឹងរឿង “ដំណើរផ្សេងព្រេងគ្មានព្រំដែន” ដែលសាច់រឿងនេះគឺពិតជាល្អមើលលើសពីអ្វីដែលអ្នករំពឹងទុកទៅទៀត។

ក្នុងរឿងមួយនេះ គឺគេនិយាយអំពីសាច់រឿងដោយផ្អែកលើប្រលោមលោករឿងនិទានរបស់លោក Jack London ដែលជាការធ្វើដំណើរផ្សេងព្រេងរវាងបុរសចំណាស់ម្នាក់បានធ្វើដំណើរផ្សេងព្រេងឆ្លងកាត់ភ្នំទឹកកកដ៏គ្រោះថ្នាក់ បន្ទាប់មកគាត់ក៏បានជួបនឹងសត្វឆ្កែដ៏ឆ្លាតមួយក្បាលដែលត្រូវបានវង្វេងអណ្តែតរសាត់ចេញពីផ្ទះយ៉ាងឆ្ងាយដែលបានធ្វើឲ្យពួកគេស្គាល់គ្នា និងប្រែក្លាយជាមិត្តភក្តិដ៏ល្អមួយ រួចហើយពួកគេក៏បន្តដំណើរផ្សេងព្រេងជាមួយគ្នាទៅដល់គោលដៅចុងក្រោយរបស់ពួកគេបានយ៉ាងជោគជ័យ និង សប្បាយចិត្តខ្លាំងបំផុត។

ជាមួយនឹងការធ្វើដំណើរផ្សេងព្រេងដ៏ក្នុងខ្សែភាពយន្ត “ដំណើរផ្សេងព្រេងគ្មានព្រំដែន”នេះ នឹងធ្វើឲ្យអ្នកទស្សនាទាំងអស់នឹងទទួលបានអារម្មណ៍រីករាយ សប្បាយ និងចង់តាមដានទស្សនាតាំងពីដើមរឿងរហូតដល់ចប់។ ចង់ដឹងថា តើខ្សែភាពយន្ត “ដំណើរផ្សេងព្រេងគ្មានព្រំដែន” ល្អមើលយ៉ាងណានោះ កុំភ្លេចមកទស្សនាទាំងអស់គ្នានូវខ្សែភាពយន្តមួយនេះដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តក្នុងពេលឆាប់ៗនេះ!

ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

Share This Post: