រកឃើញហើយតារាដែលមានការគាំទ្រច្រើនជាងគេក្នុងយុទ្ធនាការ «ការណាត់ជួបដ៏អស្ចារ្យ»
- February 19, 2020
រយៈពេលពីរសប្តាហ៍កន្លងទៅជាមួយយុទ្ធនាការ «ការណាត់ជួបដ៏អស្ចារ្យ» ដែលបានរៀបចំឡើងដោយអនុញ្ញាតិអោយអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនចូលរួមបោះឆ្នោតគាំទ្ររឿងភាគខ្មែរ ក៏ដូចជាតារាក្នុងដួងចិត្តក៏បានបញ្ចប់ទៅហើយកាលពីថ្ងៃចន្ទ ទី១៧ កុម្ភៈ ២០២០ ម្សិលមិញនេះ។ តារាដែលទទួលបានការគាំទ្រច្រើនជាងគេគឺគូរបស់លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ដែលជាតារាសម្តែងក្នុងភាពយន្តភាគខ្មែររបស់ ភីអិអិន រឿង «អ្នកម៉ាក់វ័យក្មេង» ជាមួយនិងការទទួលគាំទ្ររហូតដល់ទៅជាងប្រាំមួយពាន់នាក់។

សម្រាប់អ្នកដែលបានបោះឆ្នោតគាំទ្រគូតារា លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ទាំងប្រាំមួយពាន់នាក់នេះ នឹងត្រូវជ្រើសរើសដោយការក្រឡុកចាប់ឈ្មោះដោយផ្ទាល់ពីសំណាក់ លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ។ គួរបញ្ជាក់ថា ឈ្មោះប្រិយមិត្តជាជ័យលាភីតែម្នាក់ប៉ុណ្ណោះ ដែលកើតចេញពីការក្រឡុងចាប់ឈ្មោះខាងលើ ហើយប្រិយមិត្តជ័យលាភីរូបនេះ នឹងត្រូវបានអញ្ជើញអោយចូលរួមការញាំអាហារដ៏អស្ចារ្យនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហ្គាឌិនស៊ីធី( Garden City) ជាមួយតារាសម្តែង លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ។
សម្រាប់ការប្រកាសឈ្មោះប្រិយមិត្តជ័យលាភី ភីអិនអិន នឹងធ្វើការប្រកាសនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភីអិនអិន PNN Drama Fan Club។ ដូច្នេះកុំភ្លេចរង់ចាំមើលលទ្ធផលទាំងអស់គ្នា តើអ្នកណានឹងក្លាយជាអ្នកដែលមានសំណាងជាងគេក្នុងយុទ្ធការមួយនេះ?
- Share This Post:








