បច្ចេកវិទ្យា

លឺដំណឹងថា Apple នឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយនៅចុងខែមិនា និងបង្ហាញ iPhone 9 នៅដើមខែមេសា

BY
Khmernote Media
February 20, 2020

ជាច្រើនសប្តាហ៍កន្លងមកហើយ ដែរប្រភពជាច្រើនបាននាំគ្នាធ្វើការបង្ហាញភស្តុតាងជាច្រើន ដែលបានបញ្ជាក់ថា Apple បានត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍សារព័ត៌មានធំមួយ។ ថ្មីៗនេះវេបសាយបែកធ្លាយព័ត៌មានរបស់អាល្លឺម៉ង់ iPhone-Ticker បានបញ្ជាក់ដូចគ្នានេះដែរ ដោយខ្លួនបានសរសេរថា Apple នឹងមានព្រឹត្តិការណ៍ពិសេសមួយនៅចុងខែមិនានេះជាមិនខាន។

ប្រភពដដែលបានបន្តទៀតថា ថ្ងៃអង្គារ ទី៣១ ខែមិនា គឺទំនងជាថ្ងៃរៀបចំនោះ ហើយប្រមាណជា៣ថ្ងៃបន្ទាប់គឺថ្ងៃសុក្រ ទី៣ ខែមេសា iPhone 9 ឬ iPhone SE 2 គឺជាព្រឹត្តិការណ៍មួយទៀតសម្រាប់វាបង្ហាញខ្លួនលើទីផ្សារជាលើកដំបូង។

ជាច្រើនឆ្នាំមកហើយ ដែលព្រឹត្តិការណ៍ចំខែមិនាគឺតែងតែបានកើតឡើង ក្នុងនោះផងដែរកាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំទៅយើងនៅចាំបានថា Apple បានធ្វើការបង្ហាញជាផ្លូវការនូវសេវាកម្មថ្មីរបស់ខ្លួនជាច្រើនដូចជា Apple News+, Apple Card និង Apple Arcade។ កាលពីឆ្នាំ២០១៨គឺនៅថ្ងៃទី២៧ ខែមិនា ក្រុមហ៊ុនេះបានសម្ពោធផ្លូវការបច្ចេកវិទ្យានានារបស់ខ្លួន ដែលផ្តោតសំខាន់លើការអប់រំ និងជាពិសេសជំនាន់ថ្មីរបស់ iPads ផងដែរ។

នៅក្រោយប៉ុន្មានថ្ងៃពីថ្ងៃទី៣ខែមេសាខាងមុខនេះ ក្រៅតែពី iPhone 9 ក្រុមហ៊ុននឹងចាប់ផ្តើមដាក់ឲ្យដំនើរការប្រព័ន្ធប្រតិបត្តិការ version ថ្មីគឺ iOS 13.4 ផងដែរ។version នេះនឹងអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ iPhone គ្រប់គ្នានៅមុខងារថ្មីមួយចំនួនទៀតដូចជា iCloud Drive folder sharing, new Memoji stickers និងផ្សេងទៀត៕

អត្ថបទ៖ ស៊ុនលី

Share This Post: