បច្ចេកវិទ្យា

Apple ប្តូរចង្វាក់ផលិតកម្មមួយចំនួនចេញពីប្រទេសចិនទៅកាន់កោះតៃវ៉ាន់វិញ ដោយសារតែវីរុសកូរ៉ូណា

BY
Khmernote Media
February 21, 2020

នាពេលថ្មីៗនេះស្របពេលដែលជំងឺរាតត្បាតកូរ៉ូណា COVID-19 កំពុងបន្តវាយប្រហារនៅក្នុងប្រទេសចិននៅឡើយនោះ គេជឿជាក់ថា ក្រុមហ៊ុនយក្សអាមេរិក Apple បានត្រៀមនឹងធ្វើការផ្លាស់ប្តូររោងចក្រផលិតឧបករណ៍របស់ខ្លួនដូចជា AirPods, iPad និង Apple Watch មួយចំនួនចេញពីប្រទេសចិន។

កោះត៉ៃវ៉ាន់គឺជាគោលដៅនៃការផ្លាស់ប្តូរលើកនេះ ខណៈដែលកោះមួយនេះគឺជាកន្លែងប្រមូលផ្តុំដោយរោងចក្រផលិតឧបករណ៍ដូចជា MacBook Air និង MacBook Pro រួចទៅហើយនោះ។ ទោះបីជាយ៉ាងការផ្លាស់ប្តូរទៅកោះតៃវ៉ាន់នេះនឹងមិនអាចធ្វើឡើងជាអចិន្ត្រៃយរហូតឡើយ គឺត្រូវរងចាំរហូតដល់ស្ថានភាពនៅក្នុងប្រទេសចិនល្អប្រសើរជាងនេះជាមុនសិន។

យោងតាមការរបាយការណ៍ចុងក្រោយដោយអង្គការសុខភាព WHO នាថ្ងៃនេះបានប្រកាសថា មនុស្សស្លាប់ដោយសារជំងឺរាតត្បាតកូរ៉ូណានេះបានកើនឡើងដល់ជាង ២ ២០០នាក់មកហើយ ចំណែកឯអ្នកឆ្លងជំងឺមានរហូតទៅដល់ជាង៧ម៉ឺននាក់៕

អត្ថបទ៖ ស៊ុនលី

Share This Post: