ត្រឹមតែពីរថ្ងៃទៀតប៉ុណ្ណោះ ក្រុមតារាចម្រៀងថៃ Actart Band នឹងមកដល់កម្ពុជាហើយ
- February 21, 2020
នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះក្រុមតារាចម្រៀងថៃ Actart Band នឹងមកជួបអ្នកគាំទ្ររបស់ខ្លួននៅកម្ពុជា លើឆាកតន្ត្រី Boostrong Music On Fire របស់ភីអិនអិន ដោយបង្ហាញជូននូវបទចម្រៀងមនោសញ្ចេតនាល្បីៗរបស់ខ្លួន។
ក្រុមតារាចម្រៀងPop ខាងលើនេះនឹងលើកយកបទចម្រៀងចំនួនបួនបទ មានដូចជាបទ Nork Jak Cheu Chan បទ Kor Yung Pen Thur បទ Kao Kom Loy បទ Thar Bung Ern បទចម្រៀងទាំងបួនបទនេះ សុទ្ធសឹងតែជាបទល្បីនិងមានអ្នកចូលទស្សនារហូតដល់ទៅរាប់រយលានដងលើបណ្តាញសង្គមយូធូប។ ក្រៅពីក្រុមតារាថៃ Actart Band ក៏នៅមានតារាចម្រៀងខ្មែរយើងបីដួងទៀតដែលមកពីផលិតកម្មផ្សេងគ្នា មានដូចជាលោក វង្ស តារារតនា លោកនឹងលើកយកបទចម្រៀងចំនួនបួនបទដូចជា បទ ជំងឺនឹកសង្សាចាស់ បទ ក្បត់ពេកហើយ បទ កើតទុក្ខព្រោះស្នេហ៍ និងបទ បងយំចាំអូន ចំណែកកញ្ញាស្រស់សោភា ឡុង លក្ខិណា នឹងបកស្រាយបទចម្រៀងដល់ទៅប្រាំមួយ បទដែលបទទីមួយចំណងជើង ឆ្កួតព្រោះស្នេហ៍បង ទី២ គេជាស្រីកាប់ដាវ ទី៣ ស្អប់បង ទីបួន ស្នាមថើប ទី៥ ឆ្នាំមុន និងបទចុងក្រោយ ស៊ូឃ្លាត។ មិនអោយចាញ់តារាទាំងពីរដួងខាងលើកញ្ញា វីតា ក៏នឹងលើកយកបទចម្រៀងពិរោះៗមកបកស្រាយផងដែរមានដូចជាបទ ឈឺចាប់ បទ សុំមើលថែបងម្តងទៀត និងបទ អន់ចង់។
ចូលរួមទស្សនាអោយបានច្រើនកុះករនៅស្ទីតយោភីអិនអិនព្រែកព្នៅ នៅថ្ងៃសោរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ។
កម្មវិធី Boostrong Music On Fire របស់ភីអិនអិន នឹងអញ្ជើញតារាថៃល្បីៗក្នុងមួយខែម្តង ដើម្បីអោយទស្សនិកជនបានប្លែកភ្នែក នឹងទទួលយកភាពសប្បាយរីករាយថ្មីៗនាពេលចុង
សប្តាហ៍៕
សូមទស្សនាវីដេអូខាងក្រោម៖
កម្មវិធី «Boosrong Music On Fire»
ជួបគ្នានឹងក្រុមតារាចម្រៀងថៃ Actart និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត នៅក្នុងកម្មវិធី «Boosrong Music On Fire» ដែលនឹងមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៤ៈ៣០ល្ងាចតទៅ
Posted by Pnn-Tv Cambodia on Wednesday, 19 February 2020
- Share This Post: