PR

S1Pro បញ្ចុះតម្លៃ ៣០ ដុល្លារ រយៈពេល ១ សប្តាហ៍ពេញ!

BY
Khmernote Media
February 22, 2020

ក្រុមហ៊ុនទូរសព្ទ vivo មានសេចក្ដីសោមនស្សជម្រាបជូនទៅកាន់អ្នកគាំទ្រ ស្រលាញ់ និងចូលចិត្តទូរស័ព្ទស្មានហ្វូន vivo ទាំងអស់គ្នាថា ចាប់ពីថ្ងៃទី 22 ដល់ថ្ងៃទី 29 ខែកុម្ភៈឆ្នាំ 2020 មុខនេះ ក្រុមហ៊ុនយើងខ្ញុំនឹងចាប់ផ្ដើមយុទ្ធនាការពិសេស ដែលមានឈ្មោះថា “ប្រម៉ូសិនសប្តាហ៍ vivo” ។

ចំពោះលោកអ្នកដែលមានបំណងចង់ទិញស្មាតហ្វូន S1Pro រយៈពេលមួយសប្តាហ៍ខាងលើនេះ គឺជាឱកាសល្អបំផុត ព្រោះខាងក្រុមហ៊ុនយើងបានសហការជាមួយម្ចាស់ហាងនានា ដាក់ជូននូវគូប៉ុងបញ្ចុះតម្លៃ ៣០ ដុល្លារ ក្នុងទូរសព្ទមួយគ្រឿង ចំពោះការជាវទូរសព្ទម៉ូឌែល S1Pro នៅរាល់បណ្ដាហាងនានាទូទាំងប្រទេស ដែលមានលក់ម៉ូឌែលនេះ។

គូប៉ុងខាងលើ មិនត្រឹមតែមាននៅតែបណ្ដាហាងនានានោះឡើយ តែខាងក្រុមហ៊ុន vivo ផ្ទាល់ ក៏មានយុទ្ធនាការចែកចាយនូវគូប៉ុងបញ្ចុះតម្លៃនេះ នៅតាមបណ្ដាផ្លូវសាធារណៈធំៗផងដែរ ដើម្បីផ្ដល់ជូនភាពងាយស្រួលដល់បងប្អូនដែលចង់បានគូប៉ុងនេះ ចែកជូនបន្តទៅបងប្អូនសាច់ញាតិ ដើម្បីមានឱកាសទិញទូរសព្ទម៉ូដែល S1Pro ។ លោកអ្នកអាចសុំគូប៉ុងបានច្រើនសន្លឹកពីអ្នកចែកចាយគូប៉ុងរបស់យើងខ្ញុំ។

បន្ថែមពីលើគូប៉ុងបញ្ចុះតម្លៃ ៣0 ដុល្លារនេះ រាល់ការជាវទូរសព្ទម៉ូឌែល S1Pro លោកអ្នកនឹងទទួលបានកាដូ ២ ធំៗ និងពិសេសជាងគេ ទទួលបានប័ណ្ណធានាអេក្រង់រយៈពេល ១ឆ្នាំពេញ។

សម្រាប់សំនួរបន្ថែម សូមមេត្តាចូលមកទំព័រហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន vivo ដើម្បីធ្វើការសាកសួរបុគ្គលិកយើងផ្ទាល់ និងស្វែងយល់ឲ្យកាន់តែលម្អិត៕

Share This Post: