ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ដំណឹងល្អ! មិនយូរទៀតទេ មុខងារ Portrait (ថតព្រាលខាងក្រោយ) របស់ Galaxy Note 8 នឹងត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់ស្មាតហ្វូនម៉ូដែលមុនៗដែរ

    BY Khmernote Media February 8, 2018
    ដំណឹងល្អ! មិនយូរទៀតទេ មុខងារ Portrait (ថតព្រាលខាងក្រោយ) របស់ Galaxy Note 8 នឹងត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់ស្មាតហ្វូនម៉ូដែលមុនៗដែរ

    កាលពីម្សិលមិញ ក្រុមហ៊ុន Samsung ទើបតែបានប្រកាសទាក់ទងទៅនឹង sensor រូបភាព និង Software ថ្មីដែលមានសមត្ថភាពអនុញ្ញាឲ្យស្មាតហ្វូនស្ទើរគ្រប់ម៉ូដែល អាចថតរូបភាពប្រភេទ Portrait Mode រឺក្នុងស្ថានភាពពន្លឺទាបបាន។ ដោយឡែក ទាក់ទងទៅនឹងមុខងារនេះ យើងទាំងអស់គ្នាប្រាកដជាស្គាល់ហើយ ព្រោះវាត្រូវបានបំពាក់លើម៉ូដែលកំពូលដូចជា Galaxy Note 8 ជាដើម។

    គួរបញ្ជាក់ផងដែរថា ចំពោះ sensor រូបភាពថ្មី Isocell Dual នេះនឹងអាចដំណើរការបានជាមួយនឹងស្មាតហ្វូនធន់កណ្ដាលដែរ តែមិនមែនស៊េរីចាស់ពេកទេ។ មិនតែប៉ុណ្ណោះ មុខងារនេះនឹងមានសមត្ថភាពអាចបង្កើត “bokeh” និងចាប់យករូបភាពបានល្អនាពេលយប់ផងដែរ។ លើសពីនេះទៅទៀត បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Samsung នេះក៏អាចដំណើរការបានជាមួយនឹងស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃផងដែរ។ 

    Fu

    ប្រភព៖ theverge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay