ខ្មែរណូត

ស្វែងរក

  • PR

    SMALLWORLD SMALLBAND ក្រុមតូច ក្លាយជាទូតសុឆន្ទៈរបស់ទឹកក្រូចអាយស៍ ជាផ្លូវការ កាលពីល្ងាចម៉ិញ

    BY Khmernote Media February 22, 2020
    SMALLWORLD SMALLBAND ក្រុមតូច ក្លាយជាទូតសុឆន្ទៈរបស់ទឹកក្រូចអាយស៍ ជាផ្លូវការ កាលពីល្ងាចម៉ិញ

    សំឡេងហ៊ោកញ្ជ្រៀវ និង ទឹកមុខសប្បាយរីករាយពីអ្នកគាំទ្រ SMALLWORLD SMALLBAND ក្រុមតូច ក្នុងឱកាសនៃការប្រកាសស្វាគមន៍ជាផ្លូវក្រុមចម្រៀងនេះ ជាទូតសុឆន្ទៈរបស់ទឹកក្រូចអាយស៍ បានបញ្ជាក់យ៉ាងច្បាស់អំពីការពេញចិត្ត និងត្រេកអរជាមួយនឹងព្រឹត្តិការណ៍នេះ។

    កញ្ញា នីរ័ត្ន អ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់ដែលមកចូលរួមកម្មវិធីបានឱ្យដឹងថា៖ «ខ្ញុំរំភើបខ្លាំងមែនទែន ខំមកចាំតាំងពីម៉ោង៣ដើម្បីបានជួបបងៗក្រុមតូច។ អីដែលសំខាន់បានជួបគាត់ផ្ទាល់ហើយបានកាដូឡើងច្រើន និងហត្ថលេខាទៀត»។

    សម្រាប់ហ្វេនម្នាក់ទៀត លោក តារាវុធ បានបង្ហាញអារម្មណ៍រំភើបយ៉ាងដូច្នេះថា៖ « និយាយទៅ ខ្ញុំពេញចិត្តការរៀបចំទាំងអស់របស់ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ ព្រោះអីខ្ញុំហ្នឹងហើយជាអ្នកចូលចិត្តញាំទឹកក្រូចអាយស៍ ហើយចូលចិត្តក្រុម SMALLWORLD SMALLBAND ខ្លាំងហ្មង។ អីចឹងមកថ្ងៃនេះចំណេញខ្លាំង ហើយសប្បាយខ្លាំង»។

    ចំណែក លោក រ៉ុងសុភីដេវីដ សមាជិកក្រុម SMALLWORLD SMALLBAND ក្រុមតូចវិញបានឱ្យដឹងថា៖ «ខ្ញុំពិតជារីករាយ ដែលក្រុមខ្ញុំត្រូវបានជ្រើសរើសជាទូតសុឆន្ទៈរបស់ទឹកក្រូចអាយស៍ ដែលជាភេសជ្ជៈកូឡាដែលទទួលបានការគំាទ្រខ្លាំង ហើយពួកយើងទាំង៤នាក់នឹងនាំមកនូវការកម្សាន្ត ដែលដឹកនាំដោយទឹកក្រូចអាយស៍តាមរយៈការប្រគំតន្រ្តី និង ព្រឹត្តិការណ៍ផ្សេងៗផងដែរ»៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay