ម៉ូឌែលថ្មី realme C3 កំលាំងខ្លាំងកប់នឹងមកដល់ឆាប់ៗនេះហើយ
បច្ចេកវិទ្យា February 22, 2020 Khmernote

កាលពីដើមខែនេះ នៅឯប្រទេសឥណ្ឌាឯណោះ realme បានបង្ហាញនូវ ទូរស័ព្ទម៉ូឌែលថ្មីមួយមានឈ្មោះថា realme C3 ដែលមានបំពាក់កាមេរ៉ាភ្លោះ និងបន្ទះឈីប Helio G70 ។ មុខងាររបស់ realme C3 គឺមានគោលបំណង ដើម្បីក្លាយជាអ្នកប្រកួតប្រជែងដ៏ខ្លាំងខ្លាលើទីផ្សារស្មាតហ្វូនកម្រិតដំបូង។

ខណៈពេលដែលមានភាពខុសគ្នាពីម៉ូឌែលដែលទើបចេញថ្មីនៅឥណ្ឌា realme C3 ដែលនឹងបង្ហាញខ្លួនឆាប់ៗនៅក្នុងទីផ្សារប្រទេសកម្ពុជានេះ នឹងត្រូវបាន បំពាក់ដោយកាមេរ៉ាបីនៅផ្នែកខាងក្រោយ បង្ហាញពីភាព ទាន់សម័យនៃ បច្ចេកវិទ្យាសម័យថ្មី។

លើសពីនេះទៅទៀត! យោងតាមព័ត៌មានផ្លូវការបានឱ្យដឹងថា realme C3 គឺជាម៉ូដែលទូរស័ព្ទដំបូងគេដែលដំណើរការនៅលើ Helio G70 អាចផ្ទុកទិន្ន័យរហូតដល់ 8GB LPDDR4X ដែលបង្កភាពងាយស្រួលដល់ សកម្មភាពរស់នៅប្រចាំថ្ងៃ។ អ្វីដែលកាន់តែពិសេសនោះគឺ ទូរស័ព្ទម៉ូឌែល នេះទទួលបានពិន្ទុរហូតដល់ ១៩០០០០ ពី Antutu ហើយមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាងម៉ូឌែលទូរស័ព្ទដទៃដែលមានមុខងារដូចគ្នានេះនៅលើទីផ្សារ។

ហើយពេលនេះ realme នឹងនាំមកនូវដំណើរការប្រកួតប្រជែងមួយផ្សេងទៀត ទៅកាន់ផលិតផលថ្មីរបស់ពួកគេដើម្បីធានានូវបទពិសោធន៍ដ៏ល្អមួយសម្រាប់អតិថិជនទាំងអស់។ សូមរង់ចាំមើលទាំងអស់គ្នាថាអ្វីជាភាពភ្ញាក់ផ្អើលដែល realme នឹងផ្ដល់ជូន!

អំពើ realme
realme គឺជាម៉ាកបច្ចេកវិទ្យាមួយដែលមានជំនាញក្នុងការផ្តល់នូវផលិតផលនិងសេវាកម្ម បច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ជាមួយនឹងបទពិសោធន៏ទស្សនវិស័យ Dare-to-Leap។ យីហោនេះត្រូវ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី 4 ខែឧសភាឆ្នាំ 2018 ដោយស្ថាបនិករបស់ខ្លួនឈ្មោះ Sky Li រួមជាមួយយុវជនមួយក្រុមដែលមានបទពិសោធន៍សម្បូរបែបនៅក្នុងឧស្សាហកម្មស្មាតហ្វូន។ ក្រុមហ៊ុន realme បានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

បើយោងតាម គេហទំព័រ Counterpoint, realme បានក្លាយជាម៉ាកយីហោស្មាតហ្វូនលំដាប់ពិភពលោក និងបានជាប់លំដាប់លេខ រៀងទី 7 នៅត្រីមាសទី 3 ឆ្នាំ 2019 ។ ទន្ទឹមនឹងនេះដែរ realme មានចំនួនអ្នកប្រើប្រាស់កើនឡើងរហូតដល់ ២៥ លាននាក់ឯណោះក្នុងពេលបច្ចុប្បន្ន ដែលជាហេតុធ្វើឱ្យ realme ក្លាយជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតលំដាប់ពិភពលោក។

realme បានពង្រីកទីផ្សារជាសកលរហូតដល់ 25 ទីផ្សារដូចជា ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ អឺរ៉ុប រុស្ស៊ី ប៉ាគីស្ថាន និង អាហ្វ្រិកជាដើម៕