ពេទ្យនៅអាមេរិក ប្រើស៊ុបមាន់ប៉ូវអ្នកផ្ទុកវីរុសកូរ៉ូណាថ្មីក្នុងវិធីព្យាបាល
ពេទ្យនៅអាមេរិក ដែលព្យាបាលអ្នកផ្ទុកវីរុសកូរ៉ណាថ្មី ឬ Covid-19 មិនត្រឹមតែប្រើបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបមួយមុខទេ ថែមទាំងប៉ូវអ្នកជំងឺជាមួយនឹងស៊ុបមាន់ រួមនឹងថ្នាំ Tylenol (ថ្នាំប៉ារ៉ាសេតាម៉ុល) ទៀត។
ក្រុមវេជ្ជបណ្ឌិត នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Nebraska ដែលកំពុងឆ្ការដៃឆ្ការជើង ប្រើវិធីសាស្ត្រទំនើបៗជួយព្យាបាលពលរដ្ឋអាមេរិកកំពុងផ្ទុកវីរុសកូរ៉ណាប៉ុណ្ណោះទេ ថែមទាំងប្រើស៊ុបមាន់ និងថ្នាំ Tylenol ឬ Motrin (ថ្នាំបំបាត់ការឈឺចាប់ និងបញ្ចុះកម្តៅ) ដើម្បីប៉ូវអ្នកជំងឺអាចប្រយុទ្ធប្រឆាំងនឹងមេរោគអំឡុងពេលព្យាបាលបាន។
វេជ្ជបណ្ឌិត Mark Rupp ប្រធានផ្នែកជំងឺឆ្លង នៃមជ្ឈមវេជ្ជសាស្ត្រសាកលវិទ្យាល័យ Nebraska ប្រាប់ឲ្យដឹងថា វិធីសាស្ត្រនេះ ធ្វើឡើងក្នុងចេតនាពង្រឹងសុខភាពអ្នកផ្ទុកវីរុសឲ្យរឹងមាំ អាចប្រយុទ្ធប្រឆាំងនឹងវីរុសបាន។
ចាប់តាំងពីមានការផ្ទុះរាលដាលជំងឺ Ebola អំឡុងឆ្នាំ ២០១៤ មក មជ្ឈមវេជ្ជសាស្ត្រសាកលវិទ្យាល័យ Nebraska គឺជាកន្លែងតែមួយគត់ដែលទទួលខុសត្រូវព្យាបាលព្យាបាលអ្នកកើត Ebola ដែរ ខណៈវេជ្ជបណ្ឌិត Mark Rupp លើកឡើងថា ក្រៅពីជួយជីវិតអ្នកផ្ទុកវីរុស Covid-19 មន្ទីរពេទ្យលោក ចង់ឲ្យអ្នកជំងឺជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញជាមួយនឹងក្តីស្រលាញ់ ការមើលថែក៏កកក្តៅពីក្រុមគ្រូពេទ្យនៅទីនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ