ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ស្មាតហ្វូន 5G ខ្នាតកំពូលរបស់ OPPO នឹងត្រូវដាក់បង្ហាញនៅក្នុងសន្និសីទអនឡាញ

    BY Khmernote Media February 25, 2020
    ស្មាតហ្វូន 5G ខ្នាតកំពូលរបស់ OPPO នឹងត្រូវដាក់បង្ហាញនៅក្នុងសន្និសីទអនឡាញ

    ថ្ងៃទី 25 ខែកុម្ភះឆ្នាំ 2020 ប្រទេសចិន ទីក្រុងសិនជិន ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខ OPPO ប្រកាសថា នឹងដាក់បង្ហាញស្មាតហ្វូន5Gខ្នាតកំពូលស៊េរី Find X2 ក្នុងសន្និសីទអនឡាញសកលលើ YouTube Channel ផ្លូវការរបស់ OPPO (https://youtu.be/yTSZeiaSLxU) ម៉ោង 17:00pm ត្រូវនឹងម៉ោង 16:00pm នៅប្រទេសកម្ពុជា ថ្ងៃទី 6 មិនា 2020 ខាងមុខនេះ។

    ការបង្កើតនូវអ្វីដែលថ្មី មិនធ្លាប់មាន ដើម្បីផ្តល់នូវបទពិសោធដ៏ល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ គឺជាបេះដូងនៃ DNA របស់ក្រុមហ៊ុន OPPO ដូច្នេះទើបក្រុមហ៊ុននៅតែបន្តរុករកបង្កើតនូវបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ ដែលបំពាក់នៅលើស្មាតហ្វូនថ្នាក់ខ្ពស់ម៉ូដែលថ្មី OPPO Find X2 ស៊េរី។

    ដោយពិចារណាលើមតិយោបល់របស់អតិថិជនចំពោះផលិតផលទាំងអស់ ក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតចេញស្មាតហ្វូនថ្នាក់ខ្ពស់ម៉ូដែលថ្មីគឺ OPPO Find X2 ស៊េរី ដែលជាសមិទ្ធផលស្មាតហ្វូនលំដាប់កំពូលក្នុងយុគសម័យ 5G។

    OPPO Find X2 ស៊េរី នឹងបំពាក់នូវអេក្រង់ទំនើបបំផុត ដែលក្រុមហ៊ុន OPPO បានអភិវឌ្ឍឲ្យទាន់សម័យ ជាមួយនឹងគុណភាពកម្រិតបង្ហាញលំដាប់កំពូល កម្រិត Refresh Rate 120Hz ជាមួយពណ៌ធម្មជាតិរស់រវើក ដែលផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍អេក្រង់ច្បាស់បំផុត រលូនឥតទាក់និងមានផាសុខភាព។

    ស្មាតហ្វូន Find X2 Pro នឹងត្រូវបានបំពាក់នូវសិនស័រចាប់រូបភាពឆ្លាតវៃលំដាប់កំពូល និងបច្ចេកវិទ្យាថតរូបឈានមុខទាន់សម័យបំផុតរបស់ OPPO ដែលផ្តល់នូវគុណភាពរូបភាពល្អបំផុតសម្រាប់អ្នកប្រើប្រាស់។

    ជាពិសេស OPPO Find X2 ស៊េរី នឹងប្រតិបត្តិការដោយបន្ទះឈីប Snapdragon 865 បច្ចេកវិទ្យា5G របស់ក្រុមហ៊ុន Qualcomm ដែលទ្រទ្រង់ប្រព័ន្ធសេវា2 គឺ SA / NSA ដែលនាំមកនូវបទពិសោធន៍ បច្ចេកវិទ្យា5G ដ៏វិសេសវិសាល។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay