សិល្បៈ

ទស្សនាខ្សែភាពយន្តកំប្លែងថ្មីរឿង “Hitman: ភ្នាក់ងារដៃឆៅ” នៅរោងភាពយន្តថ្ងៃនេះ!

BY
Khmernote Media
February 25, 2020

ខ្សែភាពយន្តបែបកំប្លែងថ្មីរឿង “Hitman: ភ្នាក់ងារដៃឆៅ” មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។ ជាមួយខ្សែភាពយន្តថ្មីនេះ ប្រិយមិត្តដែលចូលចិត្តទស្សនានូវខ្សែភាពយន្តបែបកំប្លែង និង Action នឹងពេញចិត្តជាក់ជាមិនខាន។ ដោយខ្សែភាពយន្ត “Hitman: ភ្នាក់ងារដៃឆៅ” និយាយអំពីភ្នាក់ងារសម្ងាត់ដ៏ពូកែម្នាក់ដែលមានបំណងប្រាថ្នាជាអ្នកគូរនិងនិពន្ធសៀវភៅថ្លុក តែបានក្លាយជាភ្នាក់ងារសម្ងាត់ទៅវិញ។ ថ្ងៃមួយបន្ទាប់ពីគេបានក្លាយបន្លំការស្លាប់របស់ខ្លួនដើម្បីបន្តនូវក្ដីស្រមៃក្លាយជាអ្នកនិពន្ធ Comic Book នោះគេបានធ្វើអោយបែកការនូវរឿងសម្ងាត់នៃការងារចាស់របស់ខ្លួនតាមរយៈសៀវភៅថ្លុកដែលគេបានគូរឡើង។ ឥលូវនេះគេមិនត្រឹមតែត្រូវ ប្រឈមមុខនឹងការតាមចាប់ខ្លួនពីស្ថាប័នចាស់របស់ខ្លួនប៉ុណ្ណោះទេ គេក៏ត្រូវមាននូវដៃគូចាស់ៗមកតាមធ្វើការសងសឹកថែមទៀតផង។

ដោយមានការចូលរួមសម្ដែងពីតារាសម្ដែងល្បីៗ ជាច្រើនដូចជាលោក Kwon Sang-woo, Lee Yi-kyung, Jung Joon-ho, និងអ្នកនាង Kwang Woo-Seul-Hye។ ខ្សែភាពយន្ត “Hitman: ភ្នាក់ងារដៃឆៅ” នឹងនាំមកនូវសម្លេងសើចមកជូនទស្សនិកជនគ្រប់គ្នា បូករួមទាំងឈុតវាយប្រហារដ៏ជក់ចិត្តថែមទៀតផង។
ចង់ដឹងថា តើខ្សែភាពយន្ត “Hitman: ភ្នាក់ងារដៃឆៅ” កំប្លែងកំរិតណានោះ កុំភ្លេចអញ្ជើញទៅទស្សនានៅរោងភាពយន្តថ្ងៃនេះ!

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

Share This Post: