បច្ចេកវិទ្យា

Oppo Find X2 នឹងបង្ហាញខ្លួនសប្តាហ៍ក្រោយនេះជាមួយអេក្រង់ 3K មានល្បឿនដល់120Hz

BY
Khmernote Media
February 26, 2020

យើងបានដឹងមកហើយថា មានក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាពិសេសក្រុមហ៊ុនផលិតស្មាតហ្វូនធំៗលើលោកបានលុបចោលកម្មវិធីរបស់ខ្លួននៅឯ MWC ឆ្នាំ២០២០ នៅទីក្រុងបាសេឡូណា ប្រទេសអេស្បាញ ដោយក្នុងនោះមានបូករួមទាំង Oppo ផងដែរ ដោយសារតែវីរុសកូរ៉ូណា។ ប៉ុន្តែតាមការអះអាងរបស់ The Verge នៅថ្ងៃនេះបានសរសេរថា Oppo បានធ្វើការសម្រេចថ្ងៃប្រកាសស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម្តងទៀត ហើយជឿជាក់ថាវានឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រទី៦ ខែមិនាខាងមុខនេះជាពិសេសអ្វីដែលគ្រប់គ្នាកំពុងទន្ទឹងរងចាំនោះគឺ Oppo Find X2។

Find X បានបង្ហាញខ្លួនលើកដំបូងជំនាន់ទី១របស់ខ្លួនតាំងតែពីឆ្នាំ២០១៨មកម្ល៉េះ។ ជាម៉ូដែលដែលមិនផ្តោតសំខាន់ទៅលើអេក្រង់កោងឡើយ ប៉ុន្តែបំពាក់មកជាមួយនឹងមុខងារទៅលើកាម៉េរាស៊េលហ្វីសម្រាប់ការដោះសោរទូរស័ព្ទឬជាភាសាអង់គ្លេស 3D face unlock system។

ទោះបីជាមិនបានអាប់ដេតបន្ថែមទៅលើម៉ូដេលនេះអស់រយៈពេលជិត៣ឆ្នាំក្តី ប៉ុន្តែក្នុងពេលចន្លោះនេះ Oppo បានយកចិត្តទុកដាក់ទៅលើទីផ្សាររបស់ Reno seires នៅក្នុងទីផ្សារតម្លៃថ្លៃ និងមធ្យមទៅវិញ។

ឆ្នាំនេះជាឱកាសបង្ហាញខ្លួនសាជាថ្មីរបស់ Find X2 ដែលត្រូវបានគេដាក់ឈ្មោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតខុសពីជំនាន់ចាស់នោះគឺថាអេក្រង់កោងរបស់វានឹងមានល្បឿន refresh rate ដល់ទៅ 120Hz និងមានកម្រិតអេក្រង់ដល់ 3K ឯណោះ៕

អត្ថបទ៖ ស៊ុនលី

Share This Post: