បច្ចេកវិទ្យា

កប់! Sony Xperia XZ2 Premium មានកាមេរ៉ាភ្លោះ ថតវីដេអូបាន 4K HDR និងមានកម្រឹត ISO 51200 សម្រាប់ថតរូបភាព

BY
Khmernote Media
April 18, 2018

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Sony ទើបតែសម្រេចប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូន Xperia XZ2 Premium របស់ខ្លួន ដែលគេស្គាល់ថា ជាម៉ូដែលដំបូងបង្អស់របស់ក្រុមហ៊ុនដែលមានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយ។ ដោយឡែក សម្រាប់ភ្នែកពីរនេះ គឺមិនធម្មតាឡើយ ព្រោះក្រុមហ៊ុនបានភ្ជាប់មកជាមួយនូវមុខងារពិសេសៗ ដែលអនុញ្ញាឲ្យអ្នកប្រើប្រាស់អាចថតរូបភាពបានល្អក្នុងលក្ខខណ្ឌពន្លឺខ្សោយ។

កាមេរ៉ាប្រភេទ Motion Eye របស់ក្រុមហ៊ុន Sony គឺប្រើប្រាស់ sensor ទំហំ 12MP សម្រាប់ថតស-ខ្មៅ និង 19MP មួយទៀតសម្រាប់ថតពណ៌។ អ្វីដែលអស្ចារ្យបំផុតនោះគឺ Xperia XZ2 Premium អាចថតវីដេអូបានក្នុងកម្រឹត ISO រហូតដល់ទៅ 12800 ឯណោះ ហើយនេះគឺជាស្មាតហ្វូនដំបូងបង្អស់លើពិភពលោកដែលអាចធ្វើបែបនេះបាន។ លើសពីនេះទៅទៀត សម្រាប់ការថតរូបភាព ស្មាតហ្វូនកំពូលនេះអាចតម្លើងកម្រឹត ISO បានដល់ 51200។

គួរបញ្ជាក់ផងដែរថា Xperia XZ2 Premium ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.8អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 4K HDR ដំណើរការលើបន្ទះឈីបប្រភេទ Qualcomm Snapdragon 845 មានទំហំ RAM 6GB និងថាមពលថ្ម 3540mAh។

Fu

ប្រភព៖ petapixel

Share This Post: