បច្ចេកវិទ្យា

បើនេះគឺជាការពិត នោះក្រុមហ៊ុន Samsung គ្រោងនឹងចូលបក្សឆកដែរហើយ!

BY
Khmernote Media
April 18, 2018

ក្នុងសម័យកាលនេះ យើងសង្កេតឃើញថា រចនាបទក្បាលឆក (Notch Design) របស់ក្រុមហ៊ុន Apple ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយក្រុមហ៊ុនផលិតស្មាតហ្វូនដទៃទៀត តែងព្យាយាមចម្លងតាមរចនាបទនេះ ជាពិសេសគឺស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធ Android តែម្ដង។ ទោះជាយ៉ាងណា សម្រាប់ក្រុមហ៊ុន Samsung វិញ យើងនៅមិនទាន់សង្កេតឃើញមានស្មាតហ្វូនណាមានក្បាលឆកនៅឡើយទេ តែនាពេលថ្មីៗនេះអ្វីៗអាចនឹងផ្លាស់ប្ដូរ។

យោងតាមការបែកធ្លាយប៉ាតង់មួយដែលទទួលបានពីគេហទំព័រ Mobielkopen បានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ អាចនឹងចូលរួមក្នុងរចនាបទក្បាលឆក ដូចគ្នាទៅនឹង iPhone X ដែរ។ ក្នុងប៉ាតង់នោះពុំបានបញ្ជាក់អ្វីច្បាស់នោះទេ គ្រាន់តែថាជំនាន់ក្រោយនៃស្មាតហ្វូន Galaxy នឹងមានក្បាលឆក។

គួរបញ្ជាក់ផងដែរថា ប៉ាតង់នេះត្រូវបានសម្រេចដោយការិយាល័យកម្មសិទិ្ធបញ្ញារបស់រដ្ឋ និងការិយាល័យប៉ាតង់ និងយីហោសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ប៉ាតង់ដដែលនេះត្រូវបានស្នើរសុំតាំងពីឆ្នាំ2016 មកម្លេះ ពោលគឺមុន iPhone X ចេញលក់មួយឆ្នាំ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Samsung បានលើកឡើងថា ខ្លួនពុំមែនជាក្រុមហ៊ុនតែមួយដែលចម្លងរចនាបទតាម iPhone X ទេ អាចនិយាយបានថាមានក្រុមហ៊ុនច្រើនណាស់ដែលចម្លងរចនាបទនេះ ហើយថែមទាំងចេញលក់ហើយទៀត។ ដូចនេះ ការសម្រេចចិត្តរបស់ក្រុមហ៊ុន Samsung គឺជារឿងមួយដែលល្អ ហើយសង្ឃឹមថាអតិថិជននឹងនៅតែគាំទ្រ។

Fu

ប្រភព៖ idropnews

Share This Post: