សិល្បៈ

ពិតជាស្រស់ស្អាត ឈុតបុរាណដកស្រង់ពីរឿងព្រេងនិទានខ្មែរ​ ពុទ្ធិសែននាងកង្រី

BY
Khmernote Media
February 29, 2020

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹកនូវឈុតបុរាណខ្មែរ ដែលដកស្រង់ពីរឿងព្រេងនិទានខ្មែរ​ រឿងពុទ្ធិសែននាងកង្រី ដែលឈុតនេះជាការរចនាច្នៃដោយប្អូន Skor Krob ដែលមានទឹកដៃរចនាឈុតដ៏ប្រណិតបង្ហាញពីវប្បធម៌ខ្មែរ ហើយកញ្ញា Chakriya Pich ជាអ្នកគ្រងឈុតនេះថតបង្ហាញដោយភាពស្រស់ស្អាតនិងទាក់ទាញ។

ដោយគណនីហ្វេសប៊ុកឈ្មោះ Path Kong បានបង្ហោះរូបភាពអមជាមួយនឹងសារយ៉ាងដូច្នេះថា៖ “កង្រីកម្ពុជា កង្រីយំសោកបោកខ្លួនសម្រក់ទឹកភ្នែក ខណៈពេលដែលព្រះស្វាមី គឺព្រះពុទ្ធិសែនចាកចេញពីព្រះនគរទាំងកណ្តាលអាធ្រាត ដេីម្បីយកព្រះនេត្រទៅជួយព្រះមាតាទាំង១២អង្គ។ Model Chakriya Pich Custom Skor Krob Makeup RaDee RaDee”៕

រូបភាព៖ Mirror Studio & Photography

Share This Post: